នយោបាយ
បញ្ហាមីយ៉ាន់ម៉ា៖ សម្តេច ហ៊ុន សែន ប្រាប់បរទេសខ្លះថា បើមិនចេះទេ ទុកពេលឱ្យកម្ពុជាធ្វើការ
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្តេជ្ញាទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមការគ្រោងទុកដដែល បើទោះបីមានរិះគន់គ្រប់បែបយ៉ាងពីមជ្ឈដ្ឋានមួយចំនួនក៏ដោយ។ បើតាមសម្តេចតេជោ ការទៅកាន់មីយ៉ាន់ម៉ានេះ គឺដើម្បីស្វែងរកដំណោះស្រាយនាំអាស៊ានឱ្យគ្រប់ទឹក គ្រប់លក្ខណៈ ដែលមានសមាជិក១០ប្រទេសឡើងវិញ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏គូសបញ្ជាក់ប្រាប់បរទេសខ្លះថា បើមិនចេះទេ សូមទុកពេលឱ្យសម្តេចធ្វើការងារលើបញ្ហាប្រទេសមីយ៉ាន់ម៉ានេះ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី បានផ្ញើសារទៅក្រុមអ្នកប្រឆាំង ក៏ដូចជា ក្រុមអ្នកវិភាគអន្តរជាតិធំៗថា អ្វីដែលកម្ពុជាគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០២២ គឺដើម្បីតែអាស៊ាន។ អាស៊ាន ដែលកំពុងបាត់សមា ជិកមីយ៉ាន់ម៉ា ពោល គឺកំពុងតែមានសមាជិកតែ៩ ដែលមិនស្របទៅនឹងធម្មនុញ្ញរបស់អាស៊ាន។ ក្រុមប្រឆាំងដែលសម្តេចតេជោផ្ញើសារទៅឱ្យនេះ គឺលោកកាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីការបរទេសថៃ និងអ្នកតំណាងរាស្រ្តម្នាក់ទៀតរបស់ម៉ាឡេស៊ី។
ក្រុមប្រឆាំងទាំងនេះ បានរិះគន់គម្រោងទៅប្រទេសមីយ៉ានម៉ារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាថា កំពុងតែបំផ្លាញការខិតខំប្រឹងប្រែងដែលជិតដល់គោលដៅរបស់ពួកគេចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងថា គម្រោងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នេះ ហាក់ដូចជាទៅទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកើតចេញពីរដ្ឋប្រហារយោធា។ ជារួម គឺពួកគេទាំងនេះ បានប្រឆាំងទៅនឹងការទៅធ្វើទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះតែម្តង។

ជាការឆ្លើយតបវិញ ប្រមុខដឹកនាំកម្ពុជា បានអះអាងថា បញ្ហាភូមា គឺមានភាពស្មុគស្មាញ ហើយត្រូវការពេលវេលាក្នុងការចរចា ហើយបើមិនឱ្យសម្តេចទៅជួបចរចាជាមួយមេដឹកនាំមីយ៉ាន់ម៉ាទេ តើឱ្យទៅជួបចរចាជាមួយអ្នកណាវិញ?។ សម្តេចតេជោ បានអះអាងទៀតថា កុំអាលបន្ទោសកម្ពុជា ហើយផ្ទុយទៅវិញ សូមទុកពេលឱ្យកម្ពុជាធ្វើការងាររបស់ខ្លួនសិនចំពោះបញ្ហាមីយ៉ាន់ម៉ានេះ។
ចំណែក ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថា វត្តមានរបស់សម្តេចនៅមីយ៉ាន់ម៉ា ប្រៀបដូចជា ទទួលស្គាល់រដ្ឋាភិបាលប្រទេសនេះវិញ សម្តេចនាយករដ្ឋមន្រ្តី បានប្រតិកម្មថា តើប្រទេសណាខ្លះហើយបានផ្តាច់ទូតពីប្រទេសមីយ៉ាន់ម៉ា? ពោល គឺអត់ទាល់តែសោះ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។ សម្រាប់សម្តេចតេជោ ហ៊ុន សែន បើខ្លួនមិនទាន់ផ្តាច់ទូតពីប្រទេសមីយ៉ាន់ម៉ាទេ សូមកុំមកចង្អុលកម្ពុជាថា ទៅទទួលស្គាល់រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា ដោយគ្រាន់តែសម្តេចទៅប្រទេសនេះ។
តាមគម្រោង សម្តេច ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន២ ថ្ងៃ គឺនៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការទៅប្រទេសមីយ៉ាន់ម៉ានេះ គឺសម្តេចអត់មានខុសអីទេ ហើយម្យ៉ាង វា គឺជាទម្លាប់ការទូតធម្មតា និង
ជាផ្នែកមួយនៃទំនាក់ទំនងនៅក្នុងអាស៊ានផងដែរ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


