នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច ត្រៀមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ឲ្យបាន ៧០ភាគរយ ក្នុងចំណោមឃុំ-សង្កាត់ ១៦៥២
គណបក្សហ៊្វុនស៊ិនប៉ិច ត្រៀមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឲ្យបាន ៧០ភាគរយ ក្នុងចំណោមឃុំ-សង្កាត់ចំនួន ១៦៥២ នៅទូទាំងប្រទេស។ បើតាម គ.ជ.ប ការចុះទទួលពាក្យស្នើសុំ ចុះបញ្ជីបេក្ខ ជនគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមីនានេះថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ តាមការកំណត់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។
លោកបន្តថា តាមតួលេខបឋមពីគណៈកម្មការប្រតិបត្តិរាជធានី-ខេត្ត របស់គណបក្សហ៊្វុនស៊ិនប៉ិច គឺមកដល់ពេលនេះ បានត្រៀមដាក់បេក្ខជន ឈរឈ្មោះបោះឆ្នោតចំនួន ៧០ភាគរយ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន ១៦៥២ឃុំ-សង្កាត់ នៅទូទាំងប្រទេស។
លោក ញឿន រ៉ាដែន បានបន្ថែមថា «ទាក់ទងទៅនឹងបេក្ខជននីមួយៗ គឺយើងបានផ្ដោតទៅលើអតីតភាព ក៏ដូចជាបទពិសោធន៍ការងារ ដែលគាត់ធ្លាប់បម្រើ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយគណបក្សហ៊្វុនស៊ិនប៉ិច អត់មានការផ្លាស់ប្ដូរទេ គឺនៅតាមឃុំ-សង្កាត់ របស់គណបក្សហ៊្វុនស៊ិនប៉ិចនោះ គឺយើងមានប្រធានបក្សឃុំរបស់ខ្លួននីមួយៗ រួចជាស្រេចហើយ អញ្ចឹងយើងផ្ដោតអទិភាព ផ្ដល់ជូនពួកគាត់នៅដដែល ហើយនិងក្នុងនោះដែរ ក៏យើងមានបញ្ចូលនូវចលនាយុវជន របស់យើងបន្ថែមទៀត ដើម្បីបន្សាំខ្លួន នៅក្នុងការចូលរួមដឹកនាំ ជាបន្តបន្ទាប់»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនី ប្រើប្រាស់កម្មវិធីរៀបចំបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ពីគណបក្សនយោបាយចំនួន ១១ ហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


