នយោបាយ
គណបក្ស LDP ប្រកាសមិនដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខឡើយ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP បានប្រកាសមិនចូលរួមដាក់បញ្ជីឈ្មោះបេក្ខជន ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណបក្សនេះកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹងដដែលនេះ មូលហេតុដែលគណបក្សនយោបាយមួយនេះមិនចូលរួមដាក់បញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតឃុំ សង្កាត់នោះ គឺដោយសារតែគណបក្សនេះយល់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) រឹតត្បិតយ៉ាងខ្លាំងនូវលទ្ធភាពរបស់គណបក្សនយោបាយក្នុងការទទួលបាននូវទម្រង់លទ្ធផលឆ្នោតបឋមនៅតាមការិយាល័យបោះឆ្នោត ដោយមិនប្រគល់ឲ្យដោយផ្ទាល់នូវទម្រង់លទ្ធផលឆ្នោតបឋមមកភ្នាក់ងារគណបក្សនយោបាយភ្លាមៗនៅក្រោយការរាប់សន្លឹកឆ្នោតរួចរាល់ទេ។ ផ្ទុយទៅវិញ គ.ជ.ប តម្រូវឲ្យភ្នាក់ងារគណបក្សទៅយកទម្រង់លទ្ធផលឆ្នោតបឋមនេះនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដែលនេះខុសប្លែកពីការបោះឆ្នោតនាពេលកន្លងមក។
លើសពីនេះទៅទៀត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP បានអះអាងថា អ្វីដែលគណបក្សនេះធ្លាប់ស្នើទៅគ.ជ.ប អំពីការកំណត់សុពលភាពសន្លឹកឆ្នោតបានការនោះ ក៏គ.ជ.ប នៅតែបន្តអនុវត្តការទទួលស្គាល់សុពលភាពសន្លឹកឆ្នោតតាមវិធីចាស់ដដែល។ នេះ គឺជាមូលហេតុសំខាន់មួយដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសម្រេចមិនដាក់បេក្ខជនរបស់ខ្លួន ដើម្បីឈរឈ្មោះនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

ជាការកត់សម្គាល់ បន្ទាប់ពីអតីតបក្សប្រឆាំងត្រូវបានរំលាយចោលទៅ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយដែលមានបញ្ហាច្រើនជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ កាលពីបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨កន្លងទៅ គណបក្សនយោបាយនេះ ធ្លាប់មានបញ្ហាទាក់ទងនឹងការរាប់សន្លឹកឆ្នោតដ៏ចម្រូងចម្រាសជាមួយគ.ជ.ប ហើយកាលពីពេលថ្មីៗនេះទៀត ក៏មានបញ្ហាជាមួយ គ.ជ.ប ដែរ។ បញ្ហាទាំងអស់នេះ ធ្លាប់ត្រូវបានប្តឹងផ្តល់ឡើងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានចាត់ទុកការសម្រេចទាំងប៉ុន្មានរបស់គ.ជ.បថា ជាការត្រឹមត្រូវ និងបិទបញ្ចប់ការតវ៉ា៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


