នយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់លទ្ធផលសមាជ របស់គណបក្សខ្មែររួបរួមជាតិ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសទទួលសមាជវិសាមញ្ញ របស់គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។ នេះបើយោងតាមលិខិត របស់សម្តេចក្រឡាហោម ដែលអ្នកសារព័ត៌មានទើបទទួលបាន នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២ ០២២នេះ។
លិខិតសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់ លទ្ធផលសមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃអង្គារទី ២៥ ខែមករា ឆ្នាំ ២០២២ ដែលបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទ ក្នុងការគាំទ្រ៖ ១-ជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ ២-ធ្វើវិសោធនកម្មលក្ខន្តិកៈ គោលនយោបាយគណបក្ស និង៣-ជ្រើសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស ស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សតម្កល់ ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានប្រាប់ឲ្យគណបក្សខ្មែររួបរួមជាតិ បញ្ជូនជីវប្រវត្តិសង្ខេបរបស់សមាជិកក្រុមប្រឹក្សាជាតិថ្មី ទៅក្រសួងមហាផ្ទៃ តាមកាលកំណត់៕
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារទី ២៥ ខែមករា ឆ្នាំ ២០២២ គណបក្សខ្មែររួបរួមជាតិ បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន នៅទីស្នាក់ការកណ្តាល ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភភ្នំពេញ ដើម្បីអនុម័តលើរបៀបវារៈមួយចំនួនរួមមាន៖
ទី១, បោះឆ្នោតគាំទ្រជាឯកច្ឆន្ទលើបញ្ជីឈ្មោះ សមាជិកក្រុមប្រឹក្សាជាតិអាណត្តិទី ២ សរុបចំនួន១២០៦នាក់។
ទី២, អនុម័តជាឯកច្ឆន្ទ ការកែសម្រួលគោលនយោបាយអាទិភាព គោលនយោបាយមូលដ្ឋាន របស់គណបក្សខ្មែររួបរួមជាតិ និងវិសោធនកម្មលក្ខន្តិកៈចំនួន ១១ប្រការ។
ទី៣, បោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ជ្រើសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស។
ទី៤, ប្រធានគណបក្ស ជំរុញរៀបចំបេក្ខភាពឈរឈ្មោះ បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ ២០២២ ឲ្យបាន ៥០ ភាគរយ និងបង្កើនការរៀបចំរចនាសម្ព័ន្ធ នៅមូលដ្ឋានឲ្យបានច្រើនជាអតិបរមា ព្រមទាំងអំពាវនាវគ្រប់ក្រុមការងារពង្រឹងមូលដ្ឋាន គណៈកម្មការប្រតិបត្តិគ្រប់ថ្នាក់ និងសមាជិក សមាជិកា ត្រូវពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំ និងងខិតខំបន្តអនុវត្តគោលនយោបាយ សេចក្តីសម្រេចផែនការសកម្មភាព របស់គណបក្សឲ្យសម្រេចបានជោគជ័យ នាពេលខាងមុខ។
ជាមួយគ្នានោះ អង្គសមាជបានសម្រេចបោះឆ្នោតជ្រើសតាំង៖ ទី១, ប្រធានក្រុមប្រឹក្សាវិន័យ សហជីវិន អ៊ុំ សុមន្ថា ទី២, អគាធិការ សហជីវិន ភិន ផុន ទី៣, អគ្គហិរញ្ញឹក សហជីវិន នូ សុណ្ណារ៉ា ទី៤, ស្នងការគណនី សហជីវិន អ៊ុន សុគន្ធ ទី៥, អគ្គលេខាធិការរង សហជីវិន ទិប ទាវ ទី៦, អគ្គលេខាធិការរង សហជីវិនី វ៉ាន់ ឆុំ ទី៧, ប្រធានចលនាយុវជន សហជីវិន ធិ ងិ ទី៨, ប្រធានចលនាស្ត្រី សហជីវិន ប៉ាន ពេជ្រចិន្តា និងទី៩, អ្នកនាំពាក្យ សហជីវិន រុន មាត្រា៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ