នយោបាយ
សម្តេច ហ៊ុន សែន បានឆ្លើយថា«ទេ»ទៅកាន់ប្រទេសខ្លះដែលបបួលកម្ពុជាបោះឆ្នោតអនុប្បវាទលើជម្លោះរុស្ស៊ី-អ៊ុយក្រែន
សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅរក្សាគោលជំហរដដែលចំពោះបញ្ហាសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបដិសេធនឹងការបបួលរបស់ប្រទេសមួយចំនួនដែលចង់ឲ្យកម្ពុជាចូលរួមបោះឆ្នោតអនុប្បវាទចំពោះបញ្ហានេះ។ សម្តេចតេជោ បានគូសបញ្ជាក់បែបនេះនៅចំពោះមុខឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាលនាពេលព្រឹកថ្ងៃពុធនេះ។

ការគូសបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ក៏ជាការប្រាប់ទៅលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលបានស្នើសុំយោបល់សម្តេចថា គួរបោះឆ្នោតគាំទ្រ ប្រឆាំង ឬអនុប្បវាទចំពោះបញ្ហាឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់ថា៖ «អត់ទេ បោះឆ្នោតដូចនៅអង្គការសហប្រជាជាតិអ៊ីចឹង ព្រោះមានអ្នកទៅបបួលឲ្យបោះឆ្នោតអនុប្បវាទ លើបញ្ហារុស្ស៊ី និងអ៊ុយក្រែន»។
សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជាត្រូវប្រកាន់គោលជំហរនេះឲ្យបានច្បាស់លាស់ ព្រោះបន្ទាត់នយោបាយការបរទេសរបស់កម្ពុជា គឺកម្ពុជាមិនគាំទ្រការឈ្លានពានពីប្រទេសមួយទៅកាន់ប្រទេសមួយផ្សេងទៀតនោះទេ។ នេះ គឺជាគោលជំហរដាច់ណាត់របស់កម្ពុជា។ សម្តេច បានអះអាងថា គោលជំហរនេះ គឺរក្សាដដែល ពោល គឺកម្ពុជាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែនមិនថាតែមានការបោះឆ្នោតនៅអង្គការសហប្រជាជាតិ ឬនៅទីណាក៏ដោយ ក៏កម្ពុជារក្សាការបោះឆ្នោតប្រឆាំងនេះដដែល។

សូមបញ្ជាក់ថា កាលពីដើមខែមីនានេះ រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកតំណាងរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ បានចូលរួមជាមួយប្រទេសចំនួន១៤១ បោះឆ្នោតប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែន។ កម្ពុជា និងប្រទេសទាំងនេះតាមរយៈយន្តការអង្គការសហប្រជាជាតិ បានរួមគ្នាទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងត្រូវដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


