នយោបាយ
ប្រធាន គ.ជ.ប ស្នើឲ្យគ្រប់បក្សនយោបាយ ដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ត្រូវធ្វើសកម្មភាពក្នុងក្របខ័ណ្ឌច្បាប់
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានស្នើឲ្យគ្រប់បក្សនយោបាយ ដែលចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ត្រូវធ្វើសកម្មភាពក្នុងក្របខ័ណ្ឌច្បាប់។ ការជំរុញរបស់លោក ប្រាជ្ញ ចន្ទ ខាងលើនេះ បានធ្វើឡើក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរសា្ថប័ន ស្ដីពី កិច្ចការពារការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២នេះ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសំណូមពរ ដល់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតទាំងអស់ ត្រូវធ្វើសកម្មភាពក្នុងក្របខ័ណ្ឌច្បាប់ ដោយគោរពតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា កន្លងមកនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត បានសហការ និងបានចូលរួមជាប្រចាំ ក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីបំពេញអនុវត្តភារកិច្ច ពាក់ព័ន្ធនឹងការបោះឆ្នោតបានល្អ។

លោកសង្ឃឹមជឿជាក់ ប្រកបដោយសុទិដ្ឋិនិយមថា គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងបង្កើនកិច្ចសហការ ជាមួយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រោមការដឹកនាំរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ដើម្បីបង្កើតបានបរិយាកាសមួយដ៏ប្រសើរ សំដៅធ្វើអោយដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នាថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយជោគជ័យ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


