Connect with us

នយោបាយ

គុយបា អរគុណកម្ពុជាដែលផ្តល់ជំនួយអង្ករ ខណៈកម្ពុជា អរគុណគុយបា ដែលបានជួយក្នុងអតីតកាល

បានផុស

នៅ

នាយករដ្ឋមន្រ្តី គុយ បា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានអរគុណកម្ពុជាដែលជួយគុយបាក្នុងបច្ចុប្បន្ន គឺការផ្តល់ជំនួយជាអង្ករដល់ប្រទេសមួយនេះ។ រីឯ សម្តេចតេជោ ហ៊ុន សែន​ នា​យករដ្ឋមន្រ្តីនៃកម្ពុជាវិញ ក៏បានអរគុណគុយបាដែលបានជួយកម្ពុជាក្នុងគ្រាលំបាកកាលពីអតីតកាល។ ការអរគុណគ្នានៃនាយករដ្ឋមន្រ្តីទាំង២នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយនៅល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃអង្គារ ម្សិលមិញ ។ ចុះពីលើយន្តហោះភ្លាម លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។ នៅក្នុងជំនួបទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីគុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោក។

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែលរួមមាន ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅប្រទេសគុយបា។ លោក ក៏បានសម្តែងនូវឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង  គឺឈរលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់ ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះ រួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន៦ពាន់តោនមកដល់ប្រទេសគុយបាផងដែរ។

ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះ គឺការស្រាវជ្រាវលើវិស័យសុខាភិបាល ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុតក្នុងពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀតដល់កម្ពុជា។

សូមជម្រាបជូនថា កម្ពុជា និងគុយបា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ កម្ពុជា-គុយបា មានកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីយូរមកហើយ គឺចាប់តាំងពីសម័យព្រះបរមរតន:កោដ្ឋព្រះបាទ នរោត្តម សីហនុ និងអតីតប្រធានាធិបតីគុយបា លោក ហ្វីដែល កាស្រ្តូ។ ទំនាក់ទំនងជាមិត្តភាព និងប្រពៃណីដ៏ល្អនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលទាំងរដ្ឋាភិបាល គណបក្ស និងប្រជាជននៃប្រទេសទាំងពីរ បានបន្តការពារ ថែរក្សា និងលើកកម្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

សាធារណរដ្ឋគុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលតែងតែជួយគាំទ្រនៅគ្រប់កាលៈទេសៈ ជាពិសេស នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ចពីប្រទេសមហាអំណាចមួយចំនួននាទសវត្ស៨០។ គុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ហើយបានបញ្ជូនជំនួយជាគ្រូពេទ្យមកជួយពិនិត្យព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជា ជួយស្តារឡើងវិញវិស័យសុខាភិបាល។

ទន្ទឹមគ្នានេះ កម្ពុជា ក៏បានជួយគាំទ្រដល់ប្រទេសគុយបា នៅពេលប្រទេសនេះ បានជួបការលំបាកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្ដិធម៌ពីសំណាក់ប្រទេសមហាអំណាច ដោយកម្ពុជាបានគាំទ្រគុយបានៅលើវេទិការអន្ដរជាតិនានា នៅកិច្ចប្រជុំសហភាពអន្តរសភា IPU មហាសន្និបាតអង្គការសហប្រជាជាតិ និងវេទិកាអន្ដរជាតិផ្សេងៗទៀតជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជា-អ៊ីស្រាអែល បន្តជួបពិភាក្សាលើវិស័យការងារ ដើម្បីផ្ដល់ឱកាសថ្មីបន្ថែម​ដល់ពលរដ្ឋពង្រីកសមត្ថភាពជំនាញ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ម៉ាឡេស៊ី បង្ក្រាបថ្នាំញៀនបម្រុងយកទៅ អូស្ត្រាលី ប្រមាណ ៣៨០ គីឡូក្រាម

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋមន្ត្រីយុត្តិធម៌ ព្រមានដាក់វិន័យគ្មានការលើកលែងចំពោះចៅក្រមដែល​ប្រព្រឹត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

មេបក្សកុម្មុយនីស្ត វៀតណាម អញ្ជើញលោក ពូទីន មកទស្សនកិច្ច និងពង្រឹង​គោលនយោបាយការបរទេស

វប្បធម៌ ជំនឿ២ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម