នយោបាយ
បក្សប្រជាធិបតេយ្យមូលដ្ឋាន តែងតាំងបណ្ឌិត សាម អ៊ីន ជាប្រធានគណៈកម្មាធិការនាយកស្តីទី ជំនួសបណ្ឌិត យ៉ង សាំងកុមារ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការតែងតាំងមន្ត្រីជាន់ខ្ពស់ ២រូប ជាគណៈកម្មាធិការនាយកស្តីទី និងជាអគ្គលេខាធិការគណបក្ស។

សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២នេះ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសម្រេចជ្រើសតាំង៖ ១.លោកបណ្ឌិត សាម អ៊ីន ជាប្រធានគណៈកម្មាធិការនាយកស្តីទី, ២.លោក សែម ហាក់ ជាអគ្គលេខាធិការ។

សូមជម្រាបថា ការតែងតាំងនេះ បន្ទាប់ពីលោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, និងលោក ឡឹក សុធារ អតីតអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានព្រះមហា ក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងលោក ឡឹក សុធារ ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ផងដែរ។
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបង្ហាញការស្វាគមន៍ដែលលោកបណ្ឌិត យ៉ង សាំងកុមារ ទទួលបានឋានៈតួនាទីស័ក្តិសមនឹងសមត្ថភាពរបស់លោក។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្ឃឹមថា រាជរដ្ឋាភិបាល នឹងផ្តល់អំណាច ធនធាន និងសិទ្ធិគ្រប់គ្រាន់ ជូនលោកក្នុងការបំពេញភារកិច្ចបម្រើកសិករខ្មែរ ទៅតាមគម្រោងដែលលោកបានបង្ហាញ។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា នឹងរៀបចំកិច្ចប្រជុំផ្ទៃក្នង ដើម្បីដោះស្រាយរកអ្នកមកជំនួសតួនាទីរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តដំណើរទៅមុខទៀត បើទោះបីមិនមានលោកបណ្ឌិត យ៉ង សាំងកុមារ ក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


