នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ទទួលជួបប្រតិភូបក្សខ្មែររួបរួមជាតិ ពិភាក្សាលើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ បានដឹកនាំមន្ត្រីជាន់ខ្ពស់ គ.ជ.ប ទទួលជួបប្រតិភូគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដើម្បីពិភាក្សា ពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។

ក្នុងជំនួបនេះ បានពិភាក្សា និងពិគ្រោះយោបល់ទៅលើប្រធានបទចំនួន ៣ រួមមាន៖ ទី១. ត្រង់ចំណុចនេះ គណបក្សខ្មែររួបរួមជាតិ ស្នើសុំបញ្ជាក់បន្ថែមក្នុងជំពូកទី៣ ប្រការ ៣.៣ ចំណុច ៣.៣.១៖ សមាគម ឬ អង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មិនត្រូវអនុញ្ញាតឲ្យពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណដែលចេញដោយ គ.ជ.ប។

ទី២. ទម្រង់ (ទ. ១១០២) ៖ សូមឲ្យបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ. ១១០២) ជាសាធារណៈ នៅត្រង់ច្រកចូលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងចែក ជូនភ្នាក់ងារ គណបក្សនយោបាយ ដែលមានវត្តមាន នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ ត្រង់ចំណុចនេះ គណបក្សខ្មែររួបរួមជាតិ ស្នើសុំគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការកែសម្រួលរាល់ប្រការពាក់ព័ន្ធនឹងទម្រង់ (ទ. ១១០២)។

ទី៣. លិខិតបញ្ជាក់បេក្ខជន ពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ ៖ ត្រង់ចំណុចនេះ គណបក្សខ្មែររួបរួមជាតិ ស្នើសុំលុបប្រការ ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្ដល់ដោយសុពលភាព ដោយគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត រួចស្រេចទៅហើយ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នៅក្នុងជំនួបនេះ ក្រុមការងារបច្ចេកទេស គ.ជ.ប មិនបានសម្រេចទៅការទទួល ឬមិនទទួលនោះឡើយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានពន្យល់ទៅក្រុមការងារគណបក្សខ្មែររួបរួមជាតិ អំពីទិដ្ឋភាពច្បាប់ និងបច្ចេកទេស ចំពោះអ្វីដែលបានកំណត់ក្នុងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

មន្ត្រីជាន់ខ្ពស់ គ.ជ.បរូបនេះ ឲ្យដឹងទៀតថា «ក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប មិនបានសម្រេចទៅលើការទទួល ឬមិនទទួលយកទេ ប៉ុន្តែគ្រាន់តែជម្រាបទៅតំណាងគណបក្សខ្មែររួបរួមជាតិ ជម្រាបជូនទៅក្រុមការងារឯកឧត្ដម ញឹក ប៊ុនឆៃ ដែលមានឯកឧត្ដមនៅទីនោះដែរនោះ អំពីទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដែលតម្រូវឲ្យ គ.ជ.ប រៀបចំចាត់ចែងតាមអ្វីដែលបានកំណត់ នៅក្នុងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧»។
លោក សោម សូរីដា បានបញ្ជាក់ទៀតថា នៅក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានពន្យល់អំពីអង្គហេតុ និងទិដ្ឋភាពបច្ចេកទេស ទៅកាន់ប្រតិភូគណបក្សខ្មែររួបរួមជាតិ ទៅតាមអ្វីដែលបានកំណត់នៅក្នុងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


