នយោបាយ
លោក សំបូរ មាណ្ណារ៉ា៖ ការអប់រំអាចនាំឱ្យយុវជន លុបបំបាត់គំនិតគុំកួន ប្រឆាំងគ្នាបាន
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្របានប្រាប់“កម្ពុជាថ្មី” ថា ដើម្បីអាចដោះសា្រយឱ្យយុវជនកម្ពុជាមានការយល់ដឹង និងលុបបំបាត់នូវគំនិត និងនយោបាយគុំកួនរបស់ពួកគេបាន គឺមានតែការអប់រំប៉ុណ្ណោះ ហើយសាម៉ីខ្លួនផ្ទាល់ត្រូវដឹងថា ខ្លួនស្ថិតនៅក្នុងសុជីវធម៌៥ ទើបអាចឱ្យមានការថ្លឹងថ្លែងនូវអ្វីដែលល្អ និងអាក្រក់បាន។

លោកសាស្រ្តាចារ្យលើកឡើងបែបនេះ ស្របពេលដែលនៅក្នុងសង្គមបច្ចុប្បន្ន មានយុវជនខ្លះដែលគាំទ្រអ្នកនយោបាយមួយចំនួនតូច ទោះបីជាពួកគេមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណា ក៏នៅតែមានប្រើប្រាស់នយោបាយគុំកួន មានផ្នត់គំនិតចង់សងសឹក និងប្រឆាំងគ្នាទៅវិញទៅមក ។

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានលើកឡើងថា ដំណោះស្រាយចំពោះបញ្ហានេះ គឺការអប់រំ និងឈរលើសុជីវធម៌ចំនួន៥។ ទី១ ស្គាល់ខ្លួនឯងច្បាស់លាស់ថា ចេះអ្វី ដឹងអ្វី យល់ និងប្រាកដប្រជាលើអ្វី? ទី២ ស្គាល់អ្នកដែលនៅជុំវិញខ្លួន ថាពួកគេជានរណា? ហើយសាម៉ីខ្លួន អាចធ្វើអ្វីបានខ្លះ? ទី៣ គឺស្គាល់ពេលវេលា មានន័យថា សង្គមបច្ចុប្បន្នកំពុងដើរដល់ណាហើយ? ទី៤ ស្គាល់ទីតាំងថា កំពុងស្ថិតនៅទីណា? កំពុងធ្វើអ្វី? ព្រមទាំងមានការកំណត់ផែនការរបស់ខ្លួន។ ចុងក្រោយ គឺរួបរួមគ្នា ដើម្បីការអភិវឌ្ឍជាតិឱ្យមានភាពរីចម្រើនទៅមុខទៀត។

លោកបានបន្តថា ការសងសឹក ការគុំកួន មិនបានផ្តល់ប្រយោជន៍អ្វីឡើយ ដូចនេះហើយ អ្នកមានចំណេះដឹងមួយចំនួននៅតែបន្តធ្វើបែបនេះ គឺជាទស្សនៈរបស់បុគ្គលរៀងៗខ្លួន មិនអាចហាមឃាត់បានទេ។ ប៉ុន្តែ ការដែលលោកឱ្យតម្លៃការអប់រំ ព្រោះចង់ឱ្យគិតថា មនុស្សគួរនាំគ្នាហ្វឹកហាត់ខួរក្បាលឡើងវិញ និងយកខួរក្បាលទៅគិតជុំវិញនឹងបញ្ហានេះ។ លោកសាស្រ្តាចារ្យ មានប្រសាសន៍ថា៖“ហ្វឹកហាត់ខួរក្បាល ព្យាបាលចិត្ត បង្កើតគំនិតល្អពិត ដើម្បីអភិវឌ្ឍន៍ជាតិ”។
លោកក៏បានសំណូមពរឱ្យយុវជនគ្រប់រូប ត្រូវចេះគិតឡើងវិញ យកអ្វីដែលជាការលម្អជាតិរបស់ខ្លួន និងជាវឌ្ឍនភាពដែលជាតិមាន ព្រមទាំងគិតដល់ប្រទេសជាតិជាធំ។ ការបំបាត់ចោលនយោបាយគុំកួន សងសឹក គឺជាផលប្រយោជន៍របស់ជាតិសាសន៍ទាំងមូល៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ