ប្រធានគណបក្សមួយថា សម រង្ស៊ី និង មួរ សុខហួរ ប្រើល្បិចដដែលៗ ​ដើម្បីបោក​ប្រាស់អ្នកគាំទ្រ ដោយ​គ្រាន់​តែ​ប្ដូរ​តួ​សម្ដែង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រធានគណបក្សមួយថា សម រង្ស៊ី និង មួរ សុខហួរ ប្រើល្បិចដដែលៗ ​ដើម្បីបោក​ប្រាស់អ្នកគាំទ្រ ដោយ​គ្រាន់​តែ​ប្ដូរ​តួ​សម្ដែង​

បានផុស

នៅ

ប្រធានគណបក្សយុវជនកម្ពុជា​លោក ពេជ្រ ស្រស់ បាន​អះអាង​ថា ​លោកសម រង្ស៊ី និង​លោកស្រី មួរ សុខហួរ តែង​តែ​បោក​បញ្ឆោតអ្នកគាំទ្រខ្លួន និងសាធារណៈជននូវកលល្បិចដដែលៗ ហើយ​ពួក​នោះ​ចែកគ្នាដើរតួជា អ្នកក្លាហានចូលស្រុកខ្មែរ ប៉ុន្តែមិនដែលឃើញធ្វើតាមការសន្យាម្តងណាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ តាមរយៈលិខិតចំហររបស់ខ្លួន ដែលកម្ពុជាថ្មីទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​។​

លោក ពេជ្រ ស្រស់ ឲ្យដឹងថា “មានក្រុមអ្នកនយោបាយពហុសញ្ជាតិនៅក្រៅ ប្រទេសមួយចំនួន បើ​និយាយ​ឲ្យចំទៅ គឺលោក សម រង្ស៊ី និងលោកស្រី មួរ សុខហួរ ព្រមទាំងបក្ខពួកមួយដំបរស្វាតែង តែ​បោក​បញ្ឆោតអ្នកគាំទ្រខ្លួន និងសាធារ ណៈជន នៅកលល្បិចដដែលៗ ហើយពួកនោះ​ចែក​គ្នា​ដើរ​តួជាអ្នក​ក្លាហានចូលស្រុកខ្មែរ ប៉ុន្តែមិនដែលឃើញធ្វើតាមការសន្យាម្តងណាឡើយ”។

លោក ពេជ្រ ស្រស់ បានហៅលោក សម រង្ស៊ី ថាជាតួឯក និងលោកស្រី មួរ សុខហួរ ជាតួរង ដែល​កំពុង​បណ្ដាក់សេណារីយោគ្នា យ៉ាងស៊ីសង្វាក់ ក្នុងគោលបំណងប្រមូលលុយពី​អ្នកគាំទ្រងប់ងុល​របស់ខ្លួនហើយបោកបញ្ឆោតអ្នកនៅក្នុង ស្រុកខ្មែរក្រោមប្រធានបទ ធ្វើមាតុភូមិនិវត្តន៍ ទាំងពួក​នោះ​ដឹង​ច្បាស់ហើយថា ការចូលទៅប្រទេសណាមួយ គឺត្រូវមានលិខិតចេញ-ចូលត្រឹមត្រូវ (VISA) តែ​ពួក​នោះ​គ្មាន ​VISA ចូលស្រុកខ្មែរទេ ថែមទាំងផាស័រខ្មែរក៏ត្រូវបានបិទទៀត។

លោក ពេជ្រ ស្រស់ ដាក់ជាសំណួរថា ​”ចុះហេតុអ្វី បានជាត្រូវពួកនោះ​កញ្ជ្រោលខ្លាំងម៉្លេះ អំពីការ​ចូល​មកស្រុកខ្មែរនេះ ? ទង្វើនេះសបញ្ជាក់ឲ្យឃើញថា ជាទង្វើបោកប្រាស់សុទ្ធសាធ ជាពិសេស​ជា​ទង្វើ​ធ្វើ​ពាណិជ្ជកម្មលើអ្នកគាំទ្រ ងប់ងលមួយចំនួននិងបោក​បញ្ឆោត​សតិអារម្មណ៍​មហាជន​យ៉ាង​ច្រើន​ផងដែរ”។

ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ជាពិសេសបងប្អូនលង់ខ្លួន​ជឿអស់លោក លោកស្រីដែលមានពហុសញ្ជាតិទាំងនោះ ត្រូវភ្ញាក់រលឹកឡើង ពីព្រោះថា លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ កំពុង​តែ​បោកប្រាស់បងប្អូនដោយមិនអាចប្រកែកបានឡើយ ដូច្នេះពួកលោក សម រង្ស៊ី និងលោកស្រី មួរ សុខហួរ ព្រមទាំងបក្ខពួក គឺគ្មានថ្ងៃបន្តជីវិត​នយោបាយ​បាន​ទៀតឡើយ។

លោកស្រី មួរ សុខហួរ និងអ្នកស្ម័គ្រស្មោះមួយចំនួន បានរៀបចំឆាក​ល្ខោនមួយ​ដោយ​អះអាងថា នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដោយចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ហើយនឹងមកដល់​ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមករា ប៉ុន្តែនៅពេលដល់ព្រលានយន្តហោះ​អន្តរជាតិ ​Los Angeles នាទីក្រុង los angeles រដ្ឋ california ខាងក្រុមហ៊ុនយន្តហោះមិន​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះទេ​ដោយ​សារ​ទៅ​គ្មាន​ឯកសារផ្លូវច្បាប់គ្រប់គ្រាន់ និយាយរួមគឺអត់ visa ប៉ុន្តែគេដឹង​ច្បាស់​ហើយថា ក្រុមហ៊ុន​អាកាសចរណ៍ និងមិនអនុញ្ញាតឲ្យឡើងយន្តហោះទេ បើគ្មាន visa នេះ ប៉ុន្តែ​ដើម្បីបោកប្រាស់​ក្រុមអ្នកជ្រុលនិយមនៅសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសកម្ពុជានោះ លោក​ស្រីបានខិត​ខំ​សម្ដែង​ឈុតឆាកដ៏គួរឱយអស់សំណើចនៅក្នុងព្រលានយន្តហោះ ដើម្បីឲ្យអ្នកគាំទ្រជឿជាក់​លើខ្លួនថា ជាមនុស្សក្លាហានក្នុងការត្រឡប់មកប្រទេសកម្ពជា។

ឈុតឆាកដ៏អស់សំណើចរបស់លោកស្រី មួរ សុខហួរ នេះត្រូវបានអ្នកតាមដាននយោបាយ​ក៏ដូចជា​អ្នកវិភាគនយោបាយបានអះអាងថា វាគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍មួយ ដើម្បីអោយ​មនុស្ស​ជ្រុលនិយមមួយចំនួនចាប់អារមមណ៍មកលើខ្លួន ហើយឧបត្ថម្ភលុយកាក់ដើម្បីបាន​ស៊ីចាយ​នៅ​ក្រៅ​ប្រទេសតែប៉ុណ្ណោះ៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services