នយោបាយ
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេច នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលចុងក្រោយនេះ កម្មវិធីរបស់សម្ដេចប្រចាំសប្ដាហ៍ មានការមមារញឹកខ្លាំង តែនៅពេលចាប់ផ្ដើមការឃោសនាបោះឆ្នោត សម្ដេចនឹងមានពេលទំនេរខ្លះវិញ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទីមួយនៃការឃោសនា ហើយថ្ងៃបន្តបន្ទាប់ទៀត សម្ដេច នឹងតាមដានមើលសភាពការណ៍ឃោសនាវិញម្ដង។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ដល់តែពេលឃោសនាបោះឆ្នោត អាហ្នឹងខ្ញុំទំនេរវិញហើយ ព្រោះខ្ញុំអត់ចេញរកសន្លឹកឆ្នោតទេ ខ្ញុំគ្រាន់តែបើកយុទ្ធនាការឃោសនាបោះឆ្នោត រួចហើយខ្ញុំសម្រាកនៅផ្ទះហើយ តាមមើលសភាពការណ៍ៗ»។
ការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងចាប់ផ្ដើមពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកឯការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីជូនដំណឹងថា ថ្នាក់កណ្តាល និងគណបក្សរាជធានីភ្នំពេញ នឹងរៀបចំពិធីរំលឹកខួបលើកទី ៧២ នៃថ្ងៃកំណើតគណបក្សគួបជាមួយនឹងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
នៅថ្ងៃនោះ គណបក្សប្រជាជនកម្ពុជា នឹងជួលប្រព័ន្ធវិទ្យុ ទូរទស្សន៍ឯកជននានា ដើម្បីធ្វើការផ្សាយ បន្តផ្ទាល់ចាប់ពីម៉ោង ៦ និង ៥០នាទី ដល់ម៉ោង ៩ និង០០នាទីព្រឹក។ ផ្អែកលើនេះ ប្រធានគណៈកម្មាធិការគណបក្សរាជធានី ខេត្តនីមួយៗ យកចិត្តទុកដាក់ចាត់ចែងរៀបចំដូចតទៅ ៖
១- ត្រូវចាត់ចែងឲ្យមានការផ្សាយបន្តផ្ទាល់ តាមគ្រប់មធ្យោបាយពីវិទ្យុ និងទូរទស្សន៍ឯកជននានា នូវ ការថ្លែងសុន្ទរកថា នយោបាយរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សឲ្យបានទៅដល់គ្រប់ទីតាំងរបស់គ្រប់ថ្នាក់ (ថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់…) ដែលមានការជួបជុំ ប្រារព្ធពិធីមុនការហែក្បួនឃោសនា ដោយធ្វើយ៉ាងណាឲ្យគ្រប់គ្នាបានឃើញរូបភាព ឬ/និងបានឮសំឡេង ផ្ទាល់របស់សម្តេចប្រធានគណបក្សរបស់យើង។
២- ពេលស្តាប់ចប់សុន្ទរកថា នយោបាយរបស់សម្តេចប្រធានគណបក្សរួចហើយ ក្បួនឃោសនា របស់គ្រប់ថ្នាក់ គ្រប់ផ្នែក អាចចេញហែ ឬឃោសនាតាមគោលដៅនានា ដែលបានគ្រោងទុក។
៣- ត្រូវមានការផ្គត់ផ្គង់អាហារ ទឹកសុទ្ធ ការថែរក្សាសុខភាព និងសុវត្ថិភាពជូនបងប្អូនដែលបាន ចូលរួមឲ្យបានល្អបំផុត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


