នយោបាយ
បណ្ឌិត ដៀប សុផល អំពាវនាវដល់ពលរដ្ឋកុំបណ្ដោយខ្លួន ឲ្យធ្លាក់ក្នុងកលល្បិចនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងកលល្បិចនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនាំឲ្យមានបញ្ហាដល់ខ្លួន និងប្រទេសជាតិ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ដៀប សុផល អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ជាធម្មតាការធ្វើនយោយបាយ គឺដើម្បីអំណាចរបស់ពួកគេ។ ប៉ុន្តែសម្រាប់ក្រុមអ្នកនយោ បាយ ដែលមានមនោគមវិជ្ជាអនាធិបតេយ្យ ពួកគេមិនខ្វល់អ្វីទាំងអស់ ដោយពួកគេធ្វើយ៉ាងណាឲ្យតែបានផ្ដួលរលំរដ្ឋា ភិបាលស្របច្បាប់ឲ្យបាន រួចហើយចូលកាន់អំណាច ដោយយកប្រជាពលរដ្ឋឲ្យជួយប្រឆាំងតវ៉ា បំផ្លើសបំភ្លៃការពិត នេះជាការចង់បានរបស់ក្រុមគេ កន្លងមក។
លោកបណ្ឌិត ដៀប សុផល បន្តទៀតថា ដោយសារភាពរឹងមាំ និងភាពច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ទើបធ្វើឲ្យស្ថានការណ៍ ស្ងប់ស្ងាត់ឡើងវិញ។ ជាក់ស្ដែង ការបះបោរបាតុកម្មនៅឆ្នាំ ២០១៣ ដែលធ្វើឡើង ២កន្លែងកន្លងមក ទី១. ការបះបោរនៅទីលានប្រជាធិបតេយ្យ និងទី២. ការបះបោរនៅផ្លូវវេងស្រេង ពួកគេនាំគ្នាស្រែកថា”ដូរ ឬមិនដូរ” ពេលនោះស្ថានការច្របូកច្របល់ យ៉ាងខ្លាំង។
លោកបណ្ឌិត បញ្ជាក់យ៉ាងច្បាស់ថា អ្នកគាំទ្រ និងប្រជាពលរដ្ឋមួយចំនួន ដែលចូលរួមតវ៉ាបាតុកម្មនៅពេលនោះ សុទ្ធ តែជាអ្នករងគ្រោះដោយសារនយោបាយទុច្ចរិត របស់ក្រុមឧទ្ទាមជ្រុលនិយម។ លោកទទួលស្គាល់ថា ក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ គឺការតវ៉ាទាមទារ វាមិនខុសនោះទេ។ ប៉ុន្តែលោកអំពាវនាវដល់ប្រជាពលរដ្ឋ កុំបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងកលល្បិចនយោបាយ របស់ក្រុមប្រឆាំងជ្រុលនិយមនេះឲ្យសោះ ទើបធ្វើប្រទេសជាតិបន្តរីកចម្រើន និងប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


