នយោបាយ
លោក Samuel Paparo ថាអាមេរិកចង់ឃើញកម្ពុជាពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយខ្លួន
មេបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកលោកនាយឧត្តមនាវី Samuel Paparo បានប្រាប់តំណាងការពារជាតិកម្ពុជាថា អាមេរិកចង់ឃើញកម្ពុជាបន្តរក្សាអធិបតេយ្យភាព បន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិក។
ការថ្លែងនេះក្នុងពេលដែលោក Samuel ជួបជាមួយរដ្ឋលេខាធិការការពារជាតិកម្ពុជាលោក រ៉ាត់ ដារ៉ារ័ត្ន នៅក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយបានគូសបញ្ជាក់ថា ទស្សនកិច្ចនាវាយោធាលើកទី១របស់អាមេរិក បន្ទាប់ពីខកខាន៨ឆ្នាំមកនេះ ជាចំណុចចាប់ផ្ដើម និងអាចឈានដល់សកម្មភាពរួមគ្នាឡើងវិញនូវលំហាត់ឆ្មាំអង្គរ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាផងដែរ។

លោកបានបញ្ជាក់បន្ថែមទៀតថាឧត្តមសេនីយ៍ទោរបស់លោកគឺលោក Kyle Saltman នឹងពិភាក្សា ជាមួយកម្ពុជាបន្ថែមទៀតនូវលទ្ធភាពបង្កើតឡើងវិញនូវលំហាត់ឆ្មាំអង្គរ (Angkor Sentinel) ព្រមទាំងសកម្មភាពជាច្រើនផ្សេងទៀត។
ទីភ្នាក់ងារសារព័ត៌មានជាតិបានដកស្រង់ប្រសាសន៍លោក Samuel បញ្ជាក់ថា៖ «អាមេរិកនឹងជំរុញការងានេះដើម្បីបង្កើតឡើងវិញ»។
លំហាត់ឆ្មាំអង្គរ និងការបណ្ដុះបណ្ដាលធនធានមនុស្សទាក់ទងនឹងសន្តិសុខ APCSS ដែលកម្ពុជាធ្លាប់ធ្វើជាមួយអាមេរិកបានផ្អាកតាំងពីឆ្នាំ២០១៧មក។
ក្នុងជំនួបនោះតំណាងកម្ពុជាលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានលើកឡើងថាទស្សនកិច្ចរបស់ឧត្តមនាវីអាមេរិកមកកម្ពុជាលើកនេះបានបង្ហាញអំពីការពង្រឹងពង្រីកចំណងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃការផ្សារភ្ជាប់ចំណងសាមគ្គីភាពមិត្តភាពរវាងកងទ័ពទាំងពីរកម្ពុជា-អាមេរិក។
លោកថា៖ « គឺជាបង្ហាញនូវទំព័រថ្មីនៃការធ្វើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឱ្យកាន់តែល្អបន្ថែមទៀត»។

ជាមួយគ្នានោះភាគីកម្ពុជាក៏បានស្នើសុំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចនាយទាហានជាន់ខ្ពស់អាមេរិកដូចពេលនេះផងដែរ ដែលត្រូវបានលោក Samuel យល់ស្រប។
គួរឱ្យដឹងដែរថាលោក Samuel Paparo បានដឹកនាំនាវាចម្បាំងអាមេរិក USS SAVANNAH ដែលមានផ្ទុកនាវិកចំនួន១០២នាក់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៥ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការចូលមកដល់នៃនាវាទ័ពជើងទឹកមហាអំណាចមួយនេះជាលើដំបូងក្នុងរយៈ៨ឆ្នាំចុងក្រោយ។

អ្នកវិភាគសង្គម និងជាអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោក យង់ ពៅ យល់ថានេះជាការបង្ហាញនូវសុឆន្ទៈកិច្ចសហប្រតិបត្តិការវាងគ្នានឹងគ្នា ហើយលោកបណ្ឌិតសង្ឃឹមថា កម្ពុជា និងសហរដ្ឋអាមេរិកនឹងមានកិច្ចសហប្រតិបត្តិការល្អឡើងវិញទៅលើវិស័យការពារជាតិ និងវិស័យផ្សេងៗ។
លោកថា៖ «ខ្ញុំរំពឹងថាកម្ពុជា-អាមេរិកនឹងមានកិច្ចសហប្រតិបត្តិការល្អឡើងវិញលើវិស័យការពារជាតិ ក៏ដូចជាវិស័យផ្សេងៗដែរ»។
ទំនាក់ទំនងកម្ពុជា-អាមរិក មួយរយៈចុងក្រោយនេះត្រូវបានមើលឃើញថាមានភាពវិជ្ជមានច្រើនឡើងតាមរយៈដំណើរទស្សនកិច្ចជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់កម្ពុជា។ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពេលអនុញ្ញាតឱ្យភារធារីស្ដីទីនៃស្ថានទូតអាមេរិកនៅកម្ពុជាលោកស្រី Bridgette L. Walker ជួបសំដែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថារឿងចាស់គឺជាបទពិសោធន៍សម្រាប់ឱ្យប្រទេសទាំងពីររៀបចំឥរិយាបថនៃទំនាក់ទំនងនៅពេលអនាគត ជាពិសេសគឺការកសាងទំនុកចិត្ត និងកិច្ចសហការផ្សេងទៀត៕

ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


