Connect with us

នយោបាយ

បារាំង​អញ្ជើញ​ប្រធាន​សភា​កម្ពុជា​ជា​វាគ្មិន​ពិសេស​ក្នុង​វេទិកា​ពិភព​លោក​ដ៏​ធំ​មួយ​នៅ​ខែ​តុលា

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី នឹង​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សន្តិភាព​ប៉ារីស​នៅ​ចុង​ខែ​តុលា​ខាង​មុខ ដែល​សម្ដេច​ត្រូវ​ចូលរួម​ធ្វើ​ជា​វាគ្មិន​ដើម្បី​ថ្លែង​ចែក​រំលែក​ព័ត៌មាន​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធាន​សភា​ លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ នេះ​ថា​វេទិកា​នេះ​មាន​អ្នក​ចូលរួម​ចន្លោះ​ពី​៨ពាន់​ដល់​២ម៉ឺន​នាក់ ហើយ​បារាំង​បាន​អញ្ជើញ​សម្ដេច​ជា​វាគ្មិន​កិត្តិយស​ពិសេស។

លោក​ថា៖«ឥឡូវ​នេះ​សម្ដេច​គឺ​ជា​វាគ្មិន​តែ​មួយ​គត់​ពី​អាស៊ី​ទៅ​ តែ​យើង​អត់​ច្បាស់​ថា​នា​ពេល​បន្ទាប់​នឹង​មាន​ការ​ចុះ​ឈ្មោះ​ពី​ខាង​ប្រទេស​ណា​ផ្សេង​ទៀត​ទេ​ តែ​ពេល​នេះ​សម្ដេច​គឺ​ជា​តួអង្គ​មួយ​សំខាន់​នៃ​វេទិកា​ហ្នឹង។ វា​ជា​វេទិកា​មួយ​ធំ​សម្រាប់​កម្ពុជា​ផ្ញើ​សារ​​សំខាន់​និង​ការ​វិវត្តន៍​ថ្មីៗ​ពី​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ឱ្យ​បាន​ដឹង​​»

នៅ​មិន​ទាន់​ដឹង​សុន្ទរកថា​របស់​សម្ដេច​នឹង​ថ្លែង​យ៉ាងណា​ទេ​ក្នុង​វេទិកា​នេះ​ទេ​ខណៈ​ប្រធាន​សភា​កម្ពុជា​បាន​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ពីរ​លើក​រួច​មក​ហើយ​ក្នុង​សន្និសីទ​ប្រធាន​សភា​លើក​ទី​៦​នៅ​ហ្ស៊ីណែវ និង​វេទិកា​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៦ នៅ​ទី​ក្រុង​កូឡាឡាំពួរ ដែល​បាន​ទាញ​ពិភព​លោក​ឱ្យ​មក​ចាប់​អារម្មណ៍​ចំពោះ​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​កម្ពុជា។

​​ប្រទេស​បារាំង​ដែល​ធ្លាប់​ដាក់​អាណានិគម​លើ​កម្ពុជា​បាន​បង្ហាញ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​លើ​បទ​ឈប់​បាញ់​កម្ពុជា-ថៃ និង​បញ្ជាក់​ថា​ប្រទេស​នេះ​នឹង​តាម​ដាន​លើ​បទ​ឈប់​បាញ់​នេះ​ផង​ដែរ​។

ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភា​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែ​កញ្ញា​នេះ​ផងដែរ ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក អូលីវីយ៉េ រីឆាដ (OLIVER RICHARF) បាន​លើក​ឡើង​ថា​បារាំង​គាំទ្រ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​តាម​យន្ត​ការ​ការទូត យន្ត​ការ​អាស៊ាន និង​ការ​គោរព​ច្បាប់​អន្តរជាតិ​។

លោក អូលីវីយ៉េ រីឆាដ និងសម្ដេច ឃួន សុដារី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

វេទិកា​សន្តិភាព​ប៉ារីស​២០២៥ នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២៩ និង​៣០​ ខែ​តុលា ខាង​មុខ ក្រោម​ប្រធានបទ​ សម្ព័ន្ធ​ថ្មី​ដើម្បី​សន្តិភាព​ ប្រជាជន និង​ភព​ផែនដី។ មេដឹកនាំ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ អ្នក​ធុរកិច្ច សង្គម​ស៊ីវិល និង​អ្នក​សិក្សា មកពី​ពិភពលោក​ខាង​ជើង​ឬ​ក្រុម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍ និង​ពិភព​លោក​ខាង​ត្បូង ឬ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​នាក់​នឹង​ឡើង​វេទិកា​ជជែក​ពិភាក្សា និង​ជំរុញ​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម