អាជីព
វិធីជ្រើសរើសបុគ្គលិកក្នុងទីផ្សារជំនួញឲ្យមានប្រសិទ្ធភាព
ការជ្រើសរើសបុគ្គលិកឲ្យបម្រើការក្នុងទីផ្សារជំនួញពិតជាមានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្មទាំងឡាយ។ បើអ្នកជ្រើសខុសអាចធ្វើឲ្យជំនួញបរាជ័យ ប៉ុន្តែបើជ្រើសរើសត្រូវ អាជីកម្មរបស់អ្នកអាចនឹងរីកចម្រើន។ ដូច្នេះតើអ្នកគួរជ្រើសរើសបុគ្គលិកយ៉ាងណាឲ្យសក្តិសម?
ចេះប្រើមនុស្សឲ្យត្រូវនឹងការងារ

នៅគ្រប់ក្រុមហ៊ុន តែងតែមានតំណែង និងតួនាទីខុសប្លែកគ្នា ដែលតំណែងនីមួយៗក៏មានជំនាញ ឬសមត្ថភាព និងមានសក្ដានុពលមិនដូចគ្នាដែរ។ ការស្វែងរកអ្នកនៅក្នុងតំណែងទាំងនោះ មិនមែនជាការរកដើម្បីតែពេញកន្លែងនោះទេ ប៉ុន្តែក៏ជាការស្វែងរកមនុស្សមានគុណសម្បត្តិ ឬសមត្ថភាពឲ្យសក្តិសមចំពោះការងារទាំងអស់នោះផងដែរ។
ដឹងថាត្រូវរកមនុស្សបែបណា
អ្នកចាំបាច់ត្រូវតែដឹងថា សមត្ថភាពបែបណាដែលនឹងធ្វើឲ្យការងារសម្រេចទៅដល់គោលដៅបានយ៉ាងល្អប្រសើរ។ ឧទាហរណ៍ តំណែងរបស់បុគ្គលិកលក់ គឺនឹងត្រូវប្រើអ្នកចូលចិត្តការជួបនឹងមនុស្ស ពូកែខាងឆ្លើយសំណួរ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ខណៈពេលដែលតំណែងគណនេយ្យករត្រូវអាស្រ័យលើមនុស្សដែលមានភាពល្អិតល្អន់ និងមានជំនាញខាងគណិតវិទ្យាជាដើម។ ក្រៅពីនោះ អ្នកនៅក្នុងតំណែងខ្លះត្រូវឆ្លងកាត់ការសិក្សា និងការសន្សំបទពិសោធន៍សមល្មម ។ ចំណុចទាំងនេះក៏សមគួរយកមកពិចារណាជ្រើសរើសមនុស្សសម្រាប់តំណែងណាមួយនៅក្នុងអាជីវកម្មរបស់អ្នក។
ជ្រើសរើសមនុស្សដែលធ្វើឲ្យការងារមានការរីកចម្រើន

បុគ្គលិកគួរតែទទួលបានការជ្រើសរើស ឲ្យទៅកាន់តំណែងដែលខ្លួនមានជំនាញ។ ដូច្នេះអ្នកគួរតែដឹងថា បុគ្គលិករបស់អ្នកមានជំនាញខាងអ្វី គឺបញ្ជូនគេឲ្យទៅកាន់តំណែងនោះយ៉ាងត្រឹមត្រូវ។ បើសិនជាចង់ល្អជាងនេះទៅទៀត អ្នកគួរតែប្រគល់ភារកិច្ចតាមអារម្មណ៍បុគ្គលនោះមានចំពោះការងារ ព្រោះអ្នកដែលស្រឡាញ់ការងារនឹងត្រូវធ្វើយ៉ាងយកចិត្តទុកដាក់ និងច្រើនតែធ្វើឲ្យការងារចេញមកបានយ៉ាងល្អជាងអ្នកដទៃ ដែលមានជំនាញប្រហាក់ប្រហែលគ្នានេះផងដែរ។
បន្ថែមសក្ដានុពលដើម្បីថ្ងៃអនាគត

ចំណុចនេះជារឿងដែលចាំបាច់ដែលត្រូវអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពរបស់បុគ្គលិកជាប្រចាំ ដើម្បីឲ្យមានការអភិវឌ្ឍន៍តាមការផ្លាស់ប្ដូររបស់ពិភពលោក ដោយតាមរយៈចូលស្ដាប់ការធ្វើបទបង្ហាញ ឬស្ដាប់ការពិពណ៌នា និងសិក្សាក្រៅម៉ោងធ្វើការ។ ប្រការល្អនៅក្នុងការដាក់ទុនដើម្បីបន្ថែមសក្ដានុពលដូចដែលថានេះ មានជាច្រើនប្រការដែលរួមទាំងការអភិវឌ្ឍន៍សមត្ថភាពក្នុងការធ្វើប្រតិបត្តិការងារឲ្យបានល្អ ដែលដូចទៅនឹងការអភិវឌ្ឍន៍សមត្ថភាពក្នុងធ្វើការឲ្យបានត្រឹមត្រូវច្បាស់លាស់ និងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។
បើទោះបីជាអ្នកខ្លះ អាចមើលទៅដូចជាខ្វះសមត្ថភាពលើការងាររបស់ខ្លួន ប៉ុន្តែជួនកាលពួកគេក៏អាចជម្រុញឲ្យធ្វើការឲ្យបានល្អច្រើនឡើងបានដែរ ដោយគ្រាន់តែប្រគល់ការងារដែលសក្តិសមទៅដល់ចំណាប់អារម្មណ៍ និងសមត្ថភាពរបស់ពួកគេប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ភាពឱនលំទោន ៥ យ៉ាងដែលអ្នកដឹកនាំគួរតែមានសម្រាប់ក្រុម
ចុចអាន៖ប្រភេទបុគ្គលិក៥យ៉ាង ដែលពូកែយ៉ាងណាគង់តែមេដឹកនាំចង់ដកចោល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


