អាជីព
ដើម្បីចែកឱ្យដាច់ រឿងផ្ទាល់ខ្លួននិងស្ថាប័នរវាងមេនិងកូនចៅ
និយោជិក និងមេដឹកនាំ តែងជួបបញ្ហាក្នុងកន្លែងការងារឬក្រៅការិយាល័យ គឺក្នុងជីវិតផ្ទាល់ខ្លួនគ្មានអ្នកណាជៀសរួចទេ។
តែតួនាទីលំបាក គឺក្នុងនាមជាមេដឹកនាំ យើងនឹងត្រូវជួយដោះស្រាយពួកគេគ្រប់គ្នាទើបអាចបន្តការងារបាន ដូច្នេះទើបមានពាក្យថា «គ្រួសារ»ដែលក្រុមហ៊ុនជាច្រើននិយមប្រើ។

ប៉ុន្តែមិនមែនបញ្ហាទាំងអស់ សុទ្ធតែត្រូវយកមកដាក់លើតុទេ ។ អ្នកខ្លះជាមនុស្សបង្កបញ្ហាតែម្តង។ យើងមានបញ្ហាដូចគ្នាតែអ្នកខ្លះធ្វើឱ្យប៉ះពាល់ការងារខ្លះទៀតអត់ទេ។
ដើមហេតុនៃបញ្ហានៅកន្លែងធ្វើការជារឿយៗ អាចចែកជាពីរប្រភេទ គឺផ្ទាល់ខ្លួននិងភារកិច្ច។ ពួកគេអាចបង្ហាញវិធីទុក្ខព្រួយដូចគ្នា ដែលនៅពេលខ្លះគេនិយាយថាជាបញ្ហានៅកន្លែងធ្វើការ ជាមួយនិយោជិកផ្សេងៗ ប៉ុន្តែតាមពិតជាបញ្ហាផ្ទាល់ខ្លួននៅផ្ទះ ដែលយកមកឡូកឡំឬវិបត្តិស្នេហាដែលគេបង្កនៅកន្លែងធ្វើការ ហើយចាត់ថាជាបញ្ហាស្ថាប័ន។
ការព្យាបាលបញ្ហានេះ មេដឹកនាំឬកូនចៅដែលនិយមយកបញ្ហាផ្ទាល់ខ្លួនមកឡូកឡំ គឺដូចជាដាក់កញ្ចក់ធ្ងន់ទៅលើស៊ុមបង្អួចដែលខូច។
ចូររៀនបែងចែកសិននៅផ្នែកបឋមនេះ !
បញ្ហាផ្ទាល់ខ្លួនអាចជា៖

បន្ទុកការងារបុគ្គលរបស់និយោជិក ក្រៅម៉ោង លើសម៉ោងហត់ពេក មានស្នេហា ខូចចិត្ត មានបំណុល មានអំពើហឹង្សា មានDepression។ល។ បុគ្គលិក ឬមេដឹកនាំខ្លះមានបញ្ហានឹងដំណើរការងារផ្ទាល់ខ្លួនបែរជាចោទថា មកពីកូនចៅ ឬមកពីមេដឹកនាំតឹងរឹងពេក។ ការមិនពេញចិត្តរបស់និយោជិកចំពោះសមាជិកក្រុម ភាពមិនសប្បាយចិត្តរបស់និយោជិកជាមួយការងារ បៀរវត្សរ៍ ឬដោយសារតែមានបំណងផ្លាស់ប្តូរគំរោងថ្មីទៅរកសកម្មភាពណាដែល ទាក់ចិត្តជាងនេះ ទាំងអស់នេះជាបញ្ហាផ្ទាល់ខ្លួន ពុំមែនបញ្ហាស្ថាប័នទេ។
ដំណោះស្រាយ៖
បញ្ហាទាំងនេះ នៅពេលពួកគេកើតឡើងក្នុងចំណោមនិយោជិកម្នាក់ឬពីរបីនាក់អាចត្រូវប្រើជំនាញគ្រប់គ្រងទៅដោះស្រាយដូចជាចូលរួមលើកទឹកចិត្ត ជួយបន្ធូរបន្ថយការងារពេលគ្នាកំពុងមានសម្ពាធជិវិត ឧទាហរណ៍គ្នាទើបតែលែងលះ ឬបាត់បង់អ្នកណាម្នាក់ ត្រូវទុកពេលឱ្យគ្នារើខ្លួនរូចពីទុក្សព្រួយសិន។
បញ្ហាស្ថាប័នអាចជា៖

ក្រុមហ៊ុនមិនអាចដោះស្រាយជាមួយនឹងតំរូវការនៃបន្ទុកការងាររួមគ្នា។ បញ្ហាលំហូរការងារជារឿយៗលំអៀង បណ្តាលឱ្យមានកំហុសឬពន្យារពេល។ ក្រុមហ៊ុន – ឬក្រុមទាំងមូលការឈ្លោះប្រកែកគ្នាឬការប្រទូសរ៉ាយរវាងសមាជិកក្រុម ឬមេៗ ដោយសារតែលទ្ធផលមិនល្អ បក្សពួក ល្បិចល្បង។ល។ ការគ្រប់គ្រងគំរោងការងារនិងមាគ៌ាអាជីពមិនមានការលើកទឹកចិត្ត។ល។
ដំណោះស្រាយបញ្ហាស្ថាប័ន៖
អ្នកគ្រប់គ្រងត្រូវការប្រើជំនាញគ្រប់គ្រងដើម្បីស្វែងយល់អំពីបញ្ហាពិតក្នុងអង្គភាពដែលនៅពីក្រោយបញ្ហាតូចៗជាខ្សែសង្វាក់បង្កើតជំនឿចិត្ត និងទំនុកចិត្តឱ្យគ្រប់គ្នាចូលរួមដោះស្រាយ រហូតដល់បញ្ហាត្រូវបានដោះស្រាយពិតប្រាកដ។
មិនថាយើងជានាយកប្រតិបត្តិ អ្នកហាត់ការឬអ្នកគ្រប់គ្រងថ្មី ការដឹងពីរបៀបធ្វើការជាមួយអ្នកដទៃ គឺជាផ្នែកសំខាន់នៃការទទួលជោគជ័យគ្រប់ការងារ។ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងថ្មីដែលមានបទពិសោធន៍តិច ចូរចាប់ផ្តើមផ្តោតលើអ្វីទៅជាក្តីប្រាថ្នាធំៗក្នុងជីវិតបុគ្គលិកហើយលើកទឹកចិត្តពួកគេ ។
ជំនាញនេះជាទូទៅត្រូវការពេលវេលាដើម្បីធ្វើជាម្ចាស់ការគ្រប់គ្រងតាមរយៈការយល់ច្បាស់ថា តើការគ្រប់គ្រងមនុស្សជាអ្វី?

ការគ្រប់គ្រងមនុស្សគឺជាប្រធានបទទូលំទូលាយ ដែលគ្របដណ្តប់លើអាជីវកម្មធំតូចគ្រប់បែយ៉ាង ។ ជំនាញទាំងនេះរាប់ចាប់តាំងពីសមត្ថភាព ដែលអាចសម្របសម្រួលរាល់ការប៉ះទង្គិចរវាងសមាជិកក្រុម រហូតដល់ជាមួយមេ និងការកសាងប្រព័ន្ធធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាពសម្រាប់អាជីវកម្ម។
ការចេះបែងចែករវាងបញ្ហាការងារឬបញ្ហាផ្ទាល់ខ្លួន ជួយឲ្យអ្នកគ្រប់គ្រងអាចដោះស្រាយបញ្ហាបានរលូននិងរហ័ស និងចូលរួមជាមួយនិយោជិកកសាងជំនាញគ្រប់គ្រងខ្លួនគេ មានវិន័យ មានភាពជាអាជីពផ្លាស់ប្តូរផ្នត់គំនិតនិងទស្សនៈសន្សឹមៗ ក្លាយជាអ្នកគ្រប់គ្រងខ្លួនឯង ដែលមានប្រសិទ្ធភាពនិងជោគជ័យជាងមុន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ lattice
ចុចអាន៖ ចង់បង្កើតក្រុមការងាររួបរួមពិតៗមួយ នៅអង្គភាពឬក្រុមហ៊ុន?
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


