Connect with us

អាជីព

ចង់​លើកដៃ​ក្នុង​អង្គប្រជុំ​ដែរ តែ​នៅ​មិនទាន់​ហ៊ាន​និយាយ?

បានផុស

នៅ

​ចង់​ក្លាហាន​មាន​យោបល់​ច្រើន​ដូច​គេ ដំបូង គឺ​ត្រូវ​ដឹង​ពី គោលបំណង​(​ប្រធានបទ​)​នៃ​ការប្រជុំ​នោះ​ជៀសវាង​យោបល់ ឬ​សំណួរ​ចាកប្រធាន​។​

​រយៈពេល ១០ នាទី​ដំបូង​នៃ​ការប្រជុំ ត្រូវ​ប្រុងប្រៀប​ផ្ទៀង​ស្តាប់​និង​ចាប់​ឱ្យបាន​នូវ​ចំណុច​គ​ន្លឺះ​ដែល​គេ​កំពុង​ពិភាក្សា​ហើយ​ចាំ​ថា រាល់​សំណួរ​ឬ​យោបល់​របស់​យើង​ត្រូវ​ចាប់ផ្តើម​ពី​ពាក្យ​គ​ន្លះ​អស់ទាំងនោះ​កុំ​ចាក​ឆ្ងាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ដែល​អាចជួយ​ឱ្យ​មនុស្ស​យើង​ដែល​មិន​ពូកែ​និយាយ​អាច​រៀន​និយាយបាន​ច្រើន​ក្នុង​អង្គប្រជុំ​៖

១ កំណត់​ពេលវេលា​

​ការចូល​រូ​ម​យោបល់​លើកដំបូង ក្នុង​អង្គប្រជុំ​អាចជា​បទពិសោធន៍​និង​ការចងចាំ​ដ៏​អស្ចារ្យ​មួយ មិន​ថា ចំពោះ​យើង ឬ​ខាង​ភាគី​អ្នករៀបចំ​អង្គប្រជុំ​នោះទេ​។ សំខាន់​យើង​នៅ​ភ័យ​នៅឡើយ ដូច្នេះ ការ​មាន​សំណួរ ស្រួល​ជាង​មាន​យោបល់​។ ចូរ​បង្កើត​សំណួរ​ដែល​បើកចំហរ ឱ្យគេ​អាច​ឆ្លើយបាន​វែង ហើយ​ខណៈ​គ្រប់គ្នា​ផ្តោត​មកលើ​យើង​ជា​ម្ចាស់​សំណួរ​ទាំង​ដែល​យើង​មិនបាច់​ធ្វើ​អ្វី​ច្រើន យើង​ក៏មាន​ពេល​គិត​បន្ថែម​ពី​សំណួរ​បន្ត ឬ​យោបល់​បន្ថែម ។​

​សំណួរ​ល្អ​គួរ​ចេញពី​ចិត្ត​មិនគួរ​អាន​សំណេរ​ទុក​ឡើយ​។​

២ ទាញ​ចំណាប់អារម្មណ៍​តាំងពី​ដំបូង

​ការ​ស្លៀកពាក់​សមរម្យ​ជា​ផ្នែក​មួយ​នៃ​អង្គប្រជុំ​បង្កើន​ការគោរព​និង​យោគ​ចិត្ត​ទុកដាក់​ឱ្យ​តម្លៃ​ចំណែក​ការ​ផ្ទៀង​ស្តាប់​អ្នកដទៃ រឹង​តែ​ទទួលបាន​ការគោរព​ប​ក​មកវិញ​ទ្វេដង​។ បង្ហាញថា​សម្រាប់​យើង ពេលវេលា​គឺជា​ប្រាក់​យើង​ជា​មនុស្ស​ផ្តោត​ការយកចិត្តទុកដាក់​លើ​ផលិតភាព ហើយ​មក​ចូលរួម​ព្រោះតែ​ចាំបាច់​និង​សំខាន់​។ ប្រសិនបើ​អ្នកបង្កើត​អង្គប្រជុំ យឺត​ពេក​ឬ​និយាយ​ហួសហេតុ​តែម្នាក់ឯង​ដល់​មួយ​ម៉ោង​ហើយ គួរតែ​បង្ហាញ​កាយវិកា​ថា​យើង​ចង់​សួរ​ម្តង​។​

៣ លើកដៃ​និង​ព្យាយាម​ច្រើនដង​

​ដូច​កាល​នៅ​រៀន​ដែរ ការព្យាយាម​ច្រើនដង​គ្រូ​នឹង​ឱ្យ​ឱកាស​យើង​មិន​ខាន​។ ក្នុង​ជីវិត​ការងារ​កុំ​មើលបំណាំ និង​ចង់​ឱ្យគេ​មក​អញ្ជើញ​ទាំង​ដែល​យើង​មិនបាន​លើកដៃ គ្មាន​អ្នកណា​ទុក​ឱកាស​ឱ្យ​មនុស្ស​ឬ​ក​ធំ​ឬ​ក​ម្ចិ​ល​ឡើយ​។ ជាធម្មតា​មនុស្ស​នឹង​វង្វេងស្មារតី​ហើយ​ងាក​ចេញពី​ប្រធានបទ​សំខាន់​ទៅ​ពាសវាល​ពាសកាល​ពេល​កំពុងនិយាយ ពេលនោះ​សូម្បី​យើង​លើកដៃ​ក៏​ពិបាក​ឃើញ តែ​អាច​នឹង​ជាការ​បង្អាក់​ពួកគេ​ឱ្យ​ទាញអារម្មណ៍​មកវិញ​បាន​។​

៤ កុំ​វាយតម្លៃ​អវិជ្ជមាន​លើ​សកម្មភាព​អ្នកដទៃ​

​យើង​ជា​មនុ​ស្សមាន​សិ​ល​ធម៌​និង​ស្វែងរក​ការកែលម្អ​ជា​រៀងរហូត​លើ​ខ្លួនឯង​មិនមែន យកចិត្តទុកដាក់​តែ​លើ​របៀប​ខុសឆ្គង​នៃ​អ្នកដទៃ​ឡើយ​។ គំនិត​មិន​ស្តាប់​អ្នកដទៃ ឬ​ផ្តោតលើ​ចំណុច​ឆ្គង​របស់​ពួកគេ​ពេក ធ្វើឱ្យ​យើង​ខ្លួនឯង​លែង​ហ៊ាន​ឡើង​និយាយ​ដូចគ្នា​។ លុបបំបាត់​នូវ​ទស្សនៈ​ឬអ្វីៗ​ដែល​មិន​ដំណើរការ និង​រារាំង​យើង ដូចជា ឧស្សាហ៍​រិះគន់​គេ​បានជា​ភ័យខ្លាច​គេ​រិះគន់​ដែរ ឬ​មើល​អ្វីៗ​ក្នុង​ផ្លូវ​ល្អ យើង​នឹង​ហ៊ាន​ធ្វើ​ច្រើនជាង​មុន​។​

៥ កុំ​វៀចវេរ​

​មនុស្ស​ខ្លះ​មាន​សម្តី​បែប​ដៀមដាម ស៊កសៀត បញ្ឈឺ ឌឺដង និង​មិន​ចោទ​ចំ​បញ្ហា ដែល​យូរ​ទៅ​ក្លាយជា​ទម្លាប់​និយាយ​អ្វីៗ​ចូលចិត្ត​ដៀមដាម ដល់​គេ​លែង​ស្តាប់ លែងឱ្យ​តម្លៃ​តាំង​មិន​សប្បាយចិត្ត​ខ្លួនឯង​។ អ្នក​មិនចាំបាច់​ធ្វើ​តែ​ស្ករ ពីលើ​ការពិត​នៃ​បញ្ហា​ដែល​ត្រូវ​និយាយ​ន​ទេ​។ មិនចាំបាច់​លាក់​ព័ត៌មាន​សំខាន់ៗ​ហើយ​ឱ្យ​អ្នក​ស្តាប់​យល់​ដោយ​ខ្លួនឯង​នោះឡើយ​។ អំពើ​កម្សាក​ឬ​និយាយ​ចាក់ខ្សែ​តែងតែ​ត្រូវ​បានឱ្យ​តម្លៃ​ទាប ។ បើ​តំណែង​និ​យោ​ជិ​ក​កាន់តែ​ធំ ឋានៈ​និង​របៀប​និយាយ​កាន់តែ​អតុល្យភាព​។​

​គន្លឹះ​ទាំង ៥ នេះ​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ការប្រជុំ​ដំបូងៗ​របស់​យើង ទាំង​ទាក់ទង​នឹង​បទពិសោធន៍ ក៏ដូចជា​លទ្ធផល​។ សូម​ពិចារណា​លើ​ការជៀសវាង​ភាពល្ងង់ខ្លៅ​នានា ដូចជា​និយាយ ឱ្យតែបាន​និយាយ ចេចចាច​កំ​ប្លុ​កំប្លែង​មិនត្រូវ​រឿង និង​កាយវិកា​មិន​ពេញចិត្ត​អ្នកផ្សេង​កំពុងនិយាយ ប្រកួតប្រជែង​ទស្សនៈ​មួយ​ទំហឹង ។​ល​។​

ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ adl​

ចុចអាន៖ ដុសខាត់ជំនាញ​សម្រេចចិត្ត decision making ឱ្យ​កាន់​តែ​ប្រសើរជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២៦ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម