អាជីព
ចង់លើកដៃក្នុងអង្គប្រជុំដែរ តែនៅមិនទាន់ហ៊ាននិយាយ?
ចង់ក្លាហានមានយោបល់ច្រើនដូចគេ ដំបូង គឺត្រូវដឹងពី គោលបំណង(ប្រធានបទ)នៃការប្រជុំនោះជៀសវាងយោបល់ ឬសំណួរចាកប្រធាន។
រយៈពេល ១០ នាទីដំបូងនៃការប្រជុំ ត្រូវប្រុងប្រៀបផ្ទៀងស្តាប់និងចាប់ឱ្យបាននូវចំណុចគន្លឺះដែលគេកំពុងពិភាក្សាហើយចាំថា រាល់សំណួរឬយោបល់របស់យើងត្រូវចាប់ផ្តើមពីពាក្យគន្លះអស់ទាំងនោះកុំចាកឆ្ងាយ។

ខាងក្រោមនេះ ជាវិធីសាស្ត្រដែលអាចជួយឱ្យមនុស្សយើងដែលមិនពូកែនិយាយអាចរៀននិយាយបានច្រើនក្នុងអង្គប្រជុំ៖
១ កំណត់ពេលវេលា
ការចូលរូមយោបល់លើកដំបូង ក្នុងអង្គប្រជុំអាចជាបទពិសោធន៍និងការចងចាំដ៏អស្ចារ្យមួយ មិនថា ចំពោះយើង ឬខាងភាគីអ្នករៀបចំអង្គប្រជុំនោះទេ។ សំខាន់យើងនៅភ័យនៅឡើយ ដូច្នេះ ការមានសំណួរ ស្រួលជាងមានយោបល់។ ចូរបង្កើតសំណួរដែលបើកចំហរ ឱ្យគេអាចឆ្លើយបានវែង ហើយខណៈគ្រប់គ្នាផ្តោតមកលើយើងជាម្ចាស់សំណួរទាំងដែលយើងមិនបាច់ធ្វើអ្វីច្រើន យើងក៏មានពេលគិតបន្ថែមពីសំណួរបន្ត ឬយោបល់បន្ថែម ។

សំណួរល្អគួរចេញពីចិត្តមិនគួរអានសំណេរទុកឡើយ។
២ ទាញចំណាប់អារម្មណ៍តាំងពីដំបូង
ការស្លៀកពាក់សមរម្យជាផ្នែកមួយនៃអង្គប្រជុំបង្កើនការគោរពនិងយោគចិត្តទុកដាក់ឱ្យតម្លៃចំណែកការផ្ទៀងស្តាប់អ្នកដទៃ រឹងតែទទួលបានការគោរពបកមកវិញទ្វេដង។ បង្ហាញថាសម្រាប់យើង ពេលវេលាគឺជាប្រាក់យើងជាមនុស្សផ្តោតការយកចិត្តទុកដាក់លើផលិតភាព ហើយមកចូលរួមព្រោះតែចាំបាច់និងសំខាន់។ ប្រសិនបើអ្នកបង្កើតអង្គប្រជុំ យឺតពេកឬនិយាយហួសហេតុតែម្នាក់ឯងដល់មួយម៉ោងហើយ គួរតែបង្ហាញកាយវិកាថាយើងចង់សួរម្តង។
៣ លើកដៃនិងព្យាយាមច្រើនដង
ដូចកាលនៅរៀនដែរ ការព្យាយាមច្រើនដងគ្រូនឹងឱ្យឱកាសយើងមិនខាន។ ក្នុងជីវិតការងារកុំមើលបំណាំ និងចង់ឱ្យគេមកអញ្ជើញទាំងដែលយើងមិនបានលើកដៃ គ្មានអ្នកណាទុកឱកាសឱ្យមនុស្សឬកធំឬកម្ចិលឡើយ។ ជាធម្មតាមនុស្សនឹងវង្វេងស្មារតីហើយងាកចេញពីប្រធានបទសំខាន់ទៅពាសវាលពាសកាលពេលកំពុងនិយាយ ពេលនោះសូម្បីយើងលើកដៃក៏ពិបាកឃើញ តែអាចនឹងជាការបង្អាក់ពួកគេឱ្យទាញអារម្មណ៍មកវិញបាន។
៤ កុំវាយតម្លៃអវិជ្ជមានលើសកម្មភាពអ្នកដទៃ

យើងជាមនុស្សមានសិលធម៌និងស្វែងរកការកែលម្អជារៀងរហូតលើខ្លួនឯងមិនមែន យកចិត្តទុកដាក់តែលើរបៀបខុសឆ្គងនៃអ្នកដទៃឡើយ។ គំនិតមិនស្តាប់អ្នកដទៃ ឬផ្តោតលើចំណុចឆ្គងរបស់ពួកគេពេក ធ្វើឱ្យយើងខ្លួនឯងលែងហ៊ានឡើងនិយាយដូចគ្នា។ លុបបំបាត់នូវទស្សនៈឬអ្វីៗដែលមិនដំណើរការ និងរារាំងយើង ដូចជា ឧស្សាហ៍រិះគន់គេបានជាភ័យខ្លាចគេរិះគន់ដែរ ឬមើលអ្វីៗក្នុងផ្លូវល្អ យើងនឹងហ៊ានធ្វើច្រើនជាងមុន។
៥ កុំវៀចវេរ
មនុស្សខ្លះមានសម្តីបែបដៀមដាម ស៊កសៀត បញ្ឈឺ ឌឺដង និងមិនចោទចំបញ្ហា ដែលយូរទៅក្លាយជាទម្លាប់និយាយអ្វីៗចូលចិត្តដៀមដាម ដល់គេលែងស្តាប់ លែងឱ្យតម្លៃតាំងមិនសប្បាយចិត្តខ្លួនឯង។ អ្នកមិនចាំបាច់ធ្វើតែស្ករ ពីលើការពិតនៃបញ្ហាដែលត្រូវនិយាយនទេ។ មិនចាំបាច់លាក់ព័ត៌មានសំខាន់ៗហើយឱ្យអ្នកស្តាប់យល់ដោយខ្លួនឯងនោះឡើយ។ អំពើកម្សាកឬនិយាយចាក់ខ្សែតែងតែត្រូវបានឱ្យតម្លៃទាប ។ បើតំណែងនិយោជិកកាន់តែធំ ឋានៈនិងរបៀបនិយាយកាន់តែអតុល្យភាព។
គន្លឹះទាំង ៥ នេះអាចធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការប្រជុំដំបូងៗរបស់យើង ទាំងទាក់ទងនឹងបទពិសោធន៍ ក៏ដូចជាលទ្ធផល។ សូមពិចារណាលើការជៀសវាងភាពល្ងង់ខ្លៅនានា ដូចជានិយាយ ឱ្យតែបាននិយាយ ចេចចាចកំប្លុកំប្លែងមិនត្រូវរឿង និងកាយវិកាមិនពេញចិត្តអ្នកផ្សេងកំពុងនិយាយ ប្រកួតប្រជែងទស្សនៈមួយទំហឹង ។ល។
ប្រែសម្រួល ៖ សុភា
ប្រភព ៖ adl
ចុចអាន៖ ដុសខាត់ជំនាញសម្រេចចិត្ត decision making ឱ្យកាន់តែប្រសើរជាងមុន
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


