អាជីព
ហេតុផលដែលមេដឹកនាំល្អ កម្រប្រើពាក្យ «why» ពេលសន្ទនាជាមួយបុគ្គលិក
គ្មានអ្នកណាម្នាក់ចង់ឆ្លើយមកជាមួយនឹងសំណួរអស់ទាំងនេះទេ ៖
ហេតុអ្វីបានជាតែងតែមកយឺតពេល?
ហេតុអ្វីបានជារបាយការណ៍ប្រចាំខែពោរពេញទៅដោយពាក្យបណ្ដឹងរបស់អតិថិជន?
ហេតុអ្វីបានជាគេចវេះមិនចង់ប្រជុំជាមួយខ្ញុំ?
ហេតុអ្វីបានជាពាក់អាវចាស់ដដែលៗរៀងរាល់ចុងសប្ដាហ៍?
និយាយ ឬសរសេរនូវសំនួរទាំងនេះ បានរំញោចថាមពលការពារខ្លួនដោយស្វ័យប្រវត្តិក្នុងខ្លួនអ្នកដែលកំពុងត្រូវគេសួរព្រោះជាប្រភេទសំណួរ“ បន្ទោស” នឹងដែលជារឿយៗបាននាំការសន្ទនាឲ្យលែងស្និទ្ធស្នាលអាចក្លាយជាតឹងតែងផង។
ហេតុផលដែលមេដឹកនាំល្អកម្រប្រើពាក្យ WHY ពេលសន្ទនាជាមួយបុគ្គលិក ៖
១ ពាក្យ«ហេតុអ្វី?»បង្កប់ការស្ដីបន្ទោស និងពិរុទ្ធភាព

នៅពេល Mona បានសិក្សាថ្នាក់គ្រូបង្វឹកប្រមាណ៨ខែ ក្រោយមកគ្រូបង្វឹករបស់នាងបានសួរថាហេតុអ្វី ក៏មិនឃើញយកទៅប្រើឲ្យមានប្រយោជន៍ច្រើន Mona លែងចងចាំអ្វីដែលសន្ទនា បន្ទាប់មកទៀតបាន ព្រោះនាងកំពុងឈឺចាប់នឹងសំណួរមួយនោះ លែងឮអ្វីគ្រប់យ៉ាង។ ពាក្យ ហេតុអ្វីមិនត្រឹមមិនធ្វើឲ្យបុគ្គលិកអាចមានយោបល់បានត្រឹមត្រូវ មិនភ័យមិនមានសម្ពាធនោះទេ ប៉ុន្តែថែមទាំងបញ្ឈប់ការប្រជុំ និងរារាំងលែងឲ្យពួកគេស្ដាប់សម្ដីនានាផ្សេងទៀតបានតែម្ដង។
សំណួរទាំងនេះរឹតអវិជ្ជមានខ្លាំងនៅពេលយើងសួរមកខ្លួនឯងផងដែរ ៖
ហេតុអ្វីបានជាខ្ញុំមិនដឹងពីរបៀបធ្វើការឲ្យរហ័សនិងជោគជ័យដូចអ្នកផ្សេង?
ហេតុអ្វីខ្ញុំមិនពូកែគ្រប់គ្រាន់ដដែលជាដដែល?
ហេតុអ្វីខ្ញុំមិនមានប្រាក់ច្រើនដូចគេបន្ថែម?
សំណួរ“ ហេតុអ្វី” ផ្ទាល់ខ្លួនដែល ចាក់ឫសយ៉ាងជ្រៅនៅក្នុងជួរ នៃអារម្មណ៍អវិជ្ជមាន រាប់តាំងពីបានបង្កើតភាពអាម៉ាស់រហូតដល់ការខ្មាសអៀន។
ប្រសិនបើអ្នកដឹកនាំតែងតែចងចិញ្ចើម និងបោះពាក្យ“ ហេតុអ្វី” នៅពេលនិយាយគ្នា យើងនឹងសម្គាល់ឃើញថា គ្មានអ្នកណាចង់និយាយជាមួយនឹងយើងលើកក្រោយទៀតទេ។
ពាក្យ“ ហេតុអ្វី”អាចស្តាប់ទៅដូចជា យើងចាំបាច់ត្រូវតែឆ្លើយត្រូវតែរកហេតុនឹងផល ត្រូវតែពន្យល់ និងត្រូវតែការពារខ្លួនពុំនោះទេបើយើងមិនមានហេតុផលយើងជាប់ពិរុទ្ធ។
អ្នកដឹកនាំល្អអាចប្តូរពីហេតុអ្វីបានជាអតិថិជនរអ៊ូ មកជា យើងមានរឿងអីជាមួយអតិថិជន? ប្តូរពី ហេតុអ្វីមកប្រជុំយឺត ទៅជា ស្ទះផ្លូវឬអី?
នៅក្នុងពិភពជំនួញ មានពេលខ្លះដែលសំណួរ“ ហេតុអ្វី” មានប្រយោជន៍ខ្លាំងឧទាហរណ៍ ក្រុមហ៊ុនតូយ៉ូតាបានចេញសៀវភៅមួយ ទទួលបានជោគជ័យយ៉ាងខ្លាំងហើយមានចំណងជើងថា“ ចាប់ផ្ដើមជាមួយហេតុអ្វីក៏បង្កើតជាករណីដ៏អស្ចារ្យសម្រាប់សួរបញ្ជាក់ពីគោលបំណងសំខាន់របស់ក្រុមហ៊ុនយើង!
ជួនកាល ការផ្តល់អំណាចដល់កម្មករ និយោជិតបកសួរមកប្រធានវិញ ថា“ ហេតុអ្វី” ជារឿងល្អជាងដែលចៅហ្វាយសួរចុះមកឋានានុក្រមខាងក្រោម។
ទោះយ៉ាងណានៅក្នុងទំនាក់ទំនង មិនថានៅកន្លែងធ្វើការឬនៅផ្ទះទេ សំណួរ“ ហេតុអ្វី” អាចជារូបមន្តសម្រាប់ទំនាក់ទំនងគ្នាពេលខឹងសម្បា ទើសចិត្តតែប៉ុណ្ណោះ។
នៅពេលដែលមានអ្វីកើតឡើងដែលបណ្ដាលឲ្យមានការខកចិត្ត ឬមិនយល់ស្រប ជារឿងធម្មតាទេដែលយើងរមែងចង់សួរថា ហេតុអ្វី តែវាមិនប្រសើរឡើយក្នុងការសន្ទនាដោះស្រាយបញ្ហា វាភាគច្រើនបានត្រឹមបញ្ចេញអារម្មណ៍មកថាយើងខឹង៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Ted
ចុចអាន៖ស្ថាបនិកទីផ្សារល្បីល្បាញ បង្ហាញវិធីតាមដានទីផ្សារសម្រាប់សហគ្រិន
ចុចអាន៖ចង់បានក្រុមការងារពេញដោយថាមពល និងស្វាហាប់ ព្រមទាំងស្ថិតស្ថេរផងដែរ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


