អាជីព
មានអារម្មណ៍ថា មេដឹកនាំមានចរិតលំអៀង?
ភាពលំអៀង និងយុត្តិធម៌ជាវិញ្ញាសាពិបាកមួយសម្រាប់អ្នកដឹកនាំទូទៅ ព្រោះមិនថា គាត់ជាចៅហ្វាយនាយដ៏អស្ចារ្យបំផុត ក៏អាចត្រូវអ្នកណាម្នាក់មើលឃើញថាអយុត្តិធម៌ដែរ។
នយោបាយការងារ និងឋានានុក្រមសាជីវកម្មពេលខ្លះអាចបង្ហាញនូវរូបភាពអយុត្តិធម៌ ហើយជាការពិតធ្វើឲ្យមានការខកចិត្តសម្រាប់មនុស្សខ្លះ តែបែរជាពេញចិត្តសម្រាប់មនុស្សខ្លះអាស្រ័យតាមការយល់ឃើញរបស់ពួកគេ។
ចំណែកការដោះស្រាយជាមួយបញ្ហានេះ ត្រូវការយកមនុស្សដែលមានសុខភាពផ្លូវចិត្តរឹងមាំមកជួយ ចំណែកបើបុគ្គលិកដែលគិតបែបនោះ គួរតែសង្កេតមើលដែរថាតើខ្លួនគេនោះមានបញ្ហាច្រណែន ជាផលនៃគំនិតអវិជ្ជមាន ឬថៅកែពិតជាកំពុងលំអៀងព្រោះស្រលាញ់ឬស្អប់។
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនចំនួន ២០០០ នាក់បានបង្ហាញថា ៤៩ ភាគរយនៃបុគ្គលឈប់ពីការងារដោយសារតែអ្នកគ្រប់គ្រងរបស់ពួកគេ ហើយ ២៤ ភាគរយទៀតធ្លាប់មានសុបិនអាក្រក់ដោយសារអ្នកគ្រប់គ្រងរបស់ពួកគេលំអៀង និងរំខានដំណេករបស់ពួកគេដោយសម្ដីឬឥរិយាបថដ៏ឈឺចាប់។
ការសិក្សាក៏បានបង្ហាញថាអ្នកចូលរួម ២៦ ភាគរយបានស្វែងរកការគាំទ្រផ្នែកសុខភាពផ្លូវចិត្តហើយ ១៩ ភាគរយទៀតបានស្នើសុំផ្លាស់ប្ដូរក្រុម។

លោក អេលលី ហ្គ្រីនអ្នកជំនាញខាងធនធានមនុស្ស បាននិយាយថាក្នុងចំណោម កម្មករ និយោជិកដែលមានទុក្ខកង្វល់ពីភាពលំអៀង មាន៥ ភាគរយ ដែលមានបញ្ហាតាមសម្គាល់អ្នកគ្រប់គ្រងស្រង់រកកំហុសគាត់ ជាជាងប្រឹងបង្កើនសមត្ថភាពខ្លួន។
ដើម្បីដោះស្រាយស្ថានការណ៍នេះ ក្រុមហ៊ុនគួរតែបង្រៀនជំនាញទន់សំខាន់ៗ និងជាបន្តបន្ទាប់ដល់បុគ្គលិករួមមាន៖
១ កុំប្រៀបធៀប
ក្នុងនាមជានិយោជិក កុំបន្ទោសខ្លួនឯង កុំតាមសម្គាល់អ្នកដទៃ ហើយកុំចាត់ថ្នាក់វាយតម្លៃអ្វីៗដោយស្វ័យប្រវត្តិ ព្រោះថៅកែនិងអ្នកជាមនុស្សដូចគ្នា មិនអាចគិតអ្វីបានល្អឥតខ្ចោះហើយក៏មិនយល់ពីអារម្មណ៍មនុស្សគ្រប់គ្នាបានល្អម៉ត់ចត់គ្រប់ពេលឡើយ។ អ្វីដែលយើងអាចធ្វើបាន និងល្អបំផុត ក្នុងនាម មិត្តរួមការងារនិងជានិយោជិក គឺធ្វើការងារខ្លួនឲ្យបានល្អហើយពេលនោះប្រសិនឱកាសខាងក្នុងមិនមានសម្រាប់យើង ឱកាសខាងក្រៅនឹងស្វាគមន៍យើង។ ការប្រៀបធៀបដោយបង្អន់ល្បឿនខ្លួនឯង ជាការសម្លាប់អនាគតនៃអាជីពខ្លួនដោយអវិជ្ជមាន។
២ ផ្ដោតអារម្មណ៍
មេដឹកនាំ អ្នកគ្រាន់តែជាអ្នករួមការងារដែលមានឋានៈនិងការទទួលខុសត្រូវខ្ពស់ជាង មិនមែនជាឪពុកម្ដាយទេ ពួកគេមិនមានកាតព្វកិច្ចចិញ្ចឹមបីបាច់គ្រប់គ្នាឡើយ ព្រោះបុគ្គលិកជាមនុស្សធំ ហើយពួកគេគួរអាចបំពេញតួនាទីបានដោយគ្មានការគ្រប់គ្រង ដោយឯករាជ្យ និងដោយវិធីដែលអាចលើកទឹកចិត្តខ្លួនឯងបានច្រើន កម្ចាត់គំនិតអវិជ្ជមាន។
៣ និយាយគ្នាដោយចំហ
ទោះបីជារឿងនេះមើលទៅដូចជាគួរឲ្យខ្លាចក៏ដោយ សូមបង្រៀនមនុស្សឱ្យលើកឡើងពីអ្វីដែលពួកគេចង់បាន ឬសាកសួរបំភ្លឺ ពីអ្វីដែលពួកគេគិត ។ មានការសន្ទនាច្រើនត្រង់ទៅត្រង់មកនៅអង្គភាពគឺជាគោលដៅដោះស្រាយបញ្ហាផង ជាមួយនឹងការសម្គាល់សុខភាពផ្លូវចិត្តភាគីទាំងសងផងបានល្អផង។
៤ ធ្វើចិត្តទូលាយ
ពេលខ្លះថៅកែពិបាកក្នុងការប្រាប់ត្រង់ៗថា អ្នកជាមនុស្សចិត្តចង្អៀត ចំណែកម្នាក់ទៀត ឱកាសមិនល្អក៏ព្រមសាក ឱកាសល្អក៏សក្ដិសម។ ពេលខ្លះអ្នកជាមនុស្សប្រភេទណា យើងមិនធ្លាប់សម្លឹងខ្លួនឯងពីរង្វង់ខាងក្រៅឃើញទេ ព្រោះយើងតែងការពារខ្លួនយើង។ ពេលយើងលោភតែជាមួយពេលវេលាមាសហើយសមរភូមិពិបាកយើងមិនហ៊ានលះបង់យើងនិយាយតែពីរឿងលុយនិងលាភ តើអ្នកណាចង់ផ្ដល់ឱកាសឱ្យយើង ហើយអ្នកណាសន្យាថាយើងនឹងមិនកេងចំណេញលើឱកាសនោះទៅអនាគត៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ womanandhome
ចុចអាន៖កំហុសធំៗ៦ ដែលយើងតែងធ្វើហួស កាលនៅវ័យក្រោម៣០ឆ្នាំ
ចុចអាន៖គួរឈប់ជាបន្ទាន់! ទង្វើធម្មតាៗដែលកំពុងបំផ្លាញផែនដីដោយមិនដឹងខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


