អាជីព
ចង់ក្លាយជាបុគ្គលិកផ្នែកលក់ជោគជ័យ ត្រូវស្គាល់ ៤ចំណុចនេះសិន
ក្លាយជាអ្នកលក់ដ៏ជោគជ័យ និងអាចឈរជើងរយៈពេលយូរ ត្រូវការបុគ្គលិកដែលមានថ្វីមាត់ បូករួមទាំងជំនាញទំនាក់ទំនងពូកែផងដែរ។ ចង់លក់ផលិតផលដាច់ច្រើនៗ យើងអាចផ្ដល់ព័ត៌មានបន្លំៗអតិថិជនបាន ប៉ុន្តែទង្វើបែបនេះ មិនយូរនោះទេ យើងមុខដួលងើបមុខលែងរួច ព្រោះគ្មានភ្ញៀវណាទុកចិត្តតទៅទៀត។
មែនទែនទៅ ចង់ក្លាយជាបុគ្គលិកលក់ដ៏ជោគជ័យ មិនត្រូវការសញ្ញាបត្រអ្វីធំដុំឡើយ វាពឹងតែភាពប៉ិនប្រសប់ ភាពស្មោះត្រង់ ការអត់ធ្មត់ និងតិចនិកលក់មូលដ្ឋានមួយចំនួនដូចជា៖
១. ស្គាល់អតិថិជនគោលដៅ

ចំណុចនេះ ជាចំណុចស្នូលដ៏សំខាន់ ប្រសិនបើបុគ្គលិកផ្នែកលក់គ្រប់គ្នាមិនស្គាល់អតិថិជនគោលដៅរបស់ខ្លួននោះទេ យើងមិនដឹងលក់ផលិតផលឱ្យនរណាឡើយ ហើយការលក់ទៀតសោតក៏នឹងកកស្ទះ សល់ពេញស្តុកជាមិនខាន។
ការកំណត់អតិថិជនគោលដៅរបស់យើងបានត្រឹមត្រូវ នឹងបង្កភាពងាយស្រួលក្នុងការបញ្ចេញការលក់ ព្រោះថាបើមិនបានជ្រើសរើសអតិថិជនគោលដៅរបស់ខ្លួនឯង មិនថាយើងខិតខំព្យាយាមធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយប៉ុនណាឡើយ យើងនៅតែមិនអាចលក់ផលិតផលរបស់ខ្លួនបានអ៊ីចឹង មិនខុសអីពីលក់ថ្នាំស្រែង ឱ្យអ្នកជំងឺក្រពះនោះទេ។ ដូច្នេះ ត្រូវស្គាល់ថាទំនិញរបស់យើង ផលិតសម្រាប់អតិថិជនប្រភេទណាឱ្យបានច្បាស់ជាមុនសិន។
២. ចេះទំនាក់ទំនងអតិថិជន

បើកំណត់អតិថិជនគោលដៅបានហើយ ត្រូវតែដឹងពីវិធីទាក់ទងពួកគេដើម្បីឱ្យពួកគេស្គាល់ផលិតផលរបស់យើង។ ក្នុងសម័យនេះតិចនិកទាក់ទងអតិថិជន កាន់តែមានភាពជឿនលឿននិងទាន់សម័យ ដោយយើងអាចប្រើប្រាស់បណ្តាញដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ ជាពិសេសប្រើជំនាញនិយាយ បកស្រាយ និងប្រូម៉ូដដែលយើងមានទាំងប៉ុន្មាន ដើម្បីទាក់ទាញពួកគេឱ្យពេញចិត្តផលិតផលរបស់យើង តាមរយៈការបង្ហោះផ្សព្វផ្សាយជាដើម។
៣. ឆ្លើយសំណួរចំៗ

ដើម្បីធ្វើជាអ្នកផ្នែកលក់ប្រកបទៅដោយវិជ្ជាជីវៈ ត្រូវតែរៀបចំខ្លួនឯងឱ្យបានរួចរាល់ ក្នុងនោះត្រូវតែដឹងថាតើអ្វីទៅជាចម្ងល់របស់អតិថិជនដែលអាចចោទមកកាន់យើង ហើយតើយើងនឹងត្រូវរៀបចំចម្លើយប្រភេទណាដើម្បីឱ្យខ្លួនឯងអាចឆ្លើយតបទៅកាន់ពួកគេវិញឱ្យបានល្អ។ គួរប្រាកដថា យើងច្បាស់ពីផលិតផលដែលត្រូវលក់ និងច្បាស់អាជីវកម្មរបស់យើងដូចគ្នា ទើបពេលភ្ញៀវសួរនាំ យើងមិនចេះចាល់សំណួរ ហើយក៏ឆ្លើយចំអ្វីដែលពួកគេចង់បាន។
៤. ផ្ដល់ព័ត៌មានអាចទុកចិត្តបាន

លក់ផលិតផលបានជោគជ័យតិចឬច្រើន វាក៏ពាក់ព័ន្ធនឹងការបញ្ជូនពត៌មានដែលគួរឱ្យជឿទុកចិត្តទៅកាន់អតិថិជនផងដែរ។ ថ្វីត្បិតតែយើងមានតួនាទីក្នុងការលក់ផលិតផលឱ្យបានច្រើនក៏ពិតមែន ប៉ុន្តែស្របគ្នាដែរ ក៏ត្រូវបង្ហាញទៅអតិថិជនថាផលិតផលរបស់យើងពិតជាមានប្រយោជន៍សម្រាប់ពួកគេពិតមែន ហើយអ្វីដែលយើងលើកឡើងសុទ្ធតែជារឿងសមហេតុផល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្កើនគំនិតផ្នែកលក់កាន់តែមានសុពលភាពដោយ៥យ៉ាងនេះ
ចុចអាន៖ សម្រង់លើកទឹកចិត្ត ពីកំពូលអ្នកលក់ជោគជ័យ មិនខ្លាចបញ្ហានៅនឹងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


