Connect with us

អាជីព

សហគ្រិនកូនកាត់ខ្មែរ-ថៃ បើកភោជនីយដ្ឋានឌីមសាំ ក្នុងមហិច្ឆតាបង្កើត Franchise ក្នុងស្រុកឲ្យមានស្តង់ដារអន្តរជាតិ

បានផុស

នៅ

ភោជនីយដ្ឋាន ឌីមសាំ ថ្មីមួយ បានបើកទ្វារទទួលស្វាគមន៍អ្នកចូលចិត្តទទួលទានអាហារឌីមសាំនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដោយមាន​ម្ចាស់​ជា​សហគ្រិនវ័យក្មេងកូនកាត់ខ្មែរ-ថៃ ដែលមានមហិច្ឆតាលើកកម្ពស់ស្តង់ដារចំណីអាហារ និងបង្ហាញថា ម៉ាកយីហោកម្ពុជាក៏អាចប្រកួតប្រជែងជាមួយម៉ាកយីហោអន្តរជាតិបានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KIN Bun House ដែលមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី ម៉ៅ​សេទុង ក្បែរ​ស្តុ​ប​បូកគោ កណ្ដាល​រាជធានី​ភ្នំពេញ ផ្ដោត​សំខាន់​ទៅលើ​ការចែករំលែក​បទពិសោធ​ន៍​ម្ហូបអាហារ​ជាមួយ​មិត្តភក្ដិ​ និង​គ្រួសារ។ នេះ​បើ​យោងតាម​ស្ថាបនិក​និង​ម្ចាស់​ភោជនីយដ្ឋាន លោក ថា​និ​សន សេ​ថា​ស៊ុ​ផាង ។ នៅជាប់​នឹង​ភោជនីយដ្ឋាន KIN Bun House នេះ​តែម្ដង កាហ្វេ Best Coffee ក៏​ត្រៀមខ្លួន​បម្រើ​ដល់​អតិថិជន ខណៈ​ពួកគេ​រីករាយ​ទទួលទាន​អាហារ ឌី​ម​សាំ ផងដែរ។

​លោក ថា​និ​សន បាន​ថ្លែងថា ៖ «​នៅ KIN Bun House យើង​ជឿជាក់ថា អាហារ​គឺជា​អ្វីមួយ​ដែល​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​សមាជិកគ្រួសារ​ និង​មិត្តភក្ដិ និង​បង្កើតបានជា​ចំណង​មួយ​ដែល​ស្ថិតស្ថេរ​យូរអង្វែង ។​» លោក ថា​និ​សន ដែលមាន​ឈ្មោះ​ក្រៅ​ហៅថា ‘Big’ កើត​នៅក្នុង​គ្រួសារ​ដែលមាន​ម្ដាយ​ជា​ជនជាតិខ្មែរ​ និង​ឪពុក​ជា​ជនជាតិ​ថៃ ដែល​បាន​ប្រកបមុខរបរ​អាជីវក​ម្ម​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ៣​ទសវត្សរ៍​មកហើយ។ លោក Big បានបញ្ចប់​ការសិក្សា​ពីសា​លា Le Cordon Bleu ដែលជា​សាលារៀន​ជំនាញ​ម្ហូបអាហារ​ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក។ យោងតាម​លោក Big, ភោជនីយដ្ឋាន KIN Bun House មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​ចំពោះ​រូបលោក និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ និង​ក្រុមគ្រួសារ​របស់លោក។

​លោក Big លើកឡើង​យ៉ាង​ដូច្នេះ «KIN គឺជា​ឈ្មោះ​ម្ដាយ​របស់ខ្ញុំ ហើយ​ពាក្យ ‘kin’ នេះ​ក៏​មានន័យថា ‘​គ្រួសារ​’ ផងដែរ ។​» «​គ្រប់មុខ​ម្ហូប​ដែល​យើង​ដាក់​នៅក្នុង​ម៉ឺនុយ យើង​បាន​ប្រើ​បេះដូង​ដើម្បី​ចម្អិន​និង​បង្កើត​វា​ឡើង ។ មិន​ថា​គុណភាព​នៃ​ម្ហូប រសជាតិ ឬ​ការរៀបចំ​រចនា​វា​ទេ គឺ​យើង​សុទ្ធតែ​ជ្រើសរើស​យ៉ាង​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត ។​»

​សហគ្រិន​ស្ត្រី​លេចធ្លោ​មួយរូប​នៅ​កម្ពុជា អ្នកស្រី ជា សុខ​លាង គឺជា​ស្ថាបនិក និង​ជា​អគ្គនាយិកា​

​ក្រុមហ៊ុន ECO Great Mekong Solutions ។ អ្នកស្រី​បាន​មានប្រសាសន៍ថា អ្នកស្រី​ឧស្សាហ៍​នាំ​ឪពុកម្ដាយ​មក​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន KIN Bun House នេះ​ណាស់ ។

​អ្នកស្រី ជា សុខ​លាង បាន​ពោល​យ៉ាង​ដូច្នេះ​អំពី KIN Bun House ៖ «​វា​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ការជួបជុំ​អាហារ​ពេលព្រឹក​ជាមួយ​គ្រួសារ​ និង​មិត្តភក្ដិ។ ខ្ញុំ​នាំ​ប៉ា​ម៉ាក់​មក​ទទួលទាន​អាហារ​នៅ KIN Bun House ជា​ញឹកញាប់ ប្រហែល​ពី ២ ទៅ ៣​ដង ក្នុង​មួយ​សប្ដាហ៍។ វា​ជា​អាហារ​ដែល​ងាយស្រួល និង​មាន​សុខភាព​ល្អ ។ ហើយ​សេវា​វិញ គឺ​ល្អ​មែនទែន ។​» អ្នកស្រី សុខ​លាង បាន​បន្ថែមថា ៖ «​ជារឿយៗ ពេល​ញ៉ាំ​ហើយ ខ្ញុំ​តែងតែ​ខ្ចប់​ផ្ញើ​មិត្តភក្ដិ ផ្ញើ​បុគ្គលិក​នៅ​ការិយាល័យ​ទៀត ។ ការ​វេច​ខ្ចប់​គាត់​ក៏​ស្អាត ហើយ​នំ​មាន​រសជាតិ​ក៏​ឆ្ងាញ់។ ខ្ញុំ​មិន​ស្ទាក់ស្ទើរ ​ក្នុងការ​ណែនាំ​ឲ្យ​បងប្អូន​មិត្តភក្ដិ​មក​ញ៉ាំ​ អ្វីដែល​ឆ្ងាញ់​ដូច​យើង​បាន​ទទួលទាន​អ៊ីចឹង​ដែរ។ បើ​អ្នក​អញ្ជើញ​មក ខ្ញុំ​ជឿថា អ្នកនឹង​ចូលចិត្ត​រសជាតិ​ដ៏​ពិសេស ឌី​ម​សាំ នៅទីនេះ ។​»

​ភោជនីយដ្ឋាន​ដែលមាន​ទស្សនវិស័យ​ដ៏​មហិច្ឆតា​

KIN Bun House មាន​គោលការណ៍​ស្នូល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍៖ គុណភាព ភាពងាយស្រួល និង​តម្លៃ​ធូរ​ថ្លៃ ។ យោងតាម​លោក Big ដែលជា​ម្ចាស់​ភោជនីយដ្ឋាន លោក​ប្ដេជ្ញា​ធ្វើ​ឲ្យ​អាហារ​ឌី​ម​សាំ​នៅ KIN Bun House មានគុណ​ភាព​តាម​ស្តង់ដារ​អន្តរជាតិ ប៉ុន្តែ តម្លៃ​វិញ គឺ​ធូរ​ថ្លៃ​ដែល​អ្នកណាៗ​ក៏​អាច​ទទួលទាន​បានដែរ។ ភោជនីយដ្ឋាន​នេះ​ មាន​ផែនការ​ដ៏​មហិច្ឆតា​មួយ​សម្រាប់​អនាគត គឺ​ចង់​ប្រែក្លាយ​ខ្លួន​ទៅជា​ម៉ាក​យីហោ​ក្នុងស្រុក​មួយ ​ដែលមាន​ស្តង់ដារ​អន្តរជាតិ ដែល​អាច​លក់​សិទ្ធិ​អាជីវកម្ម franchise បន្តទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​ថែម​ទៀតផង។

​លោក Big បាន​និយាយ​យ៉ាង​ដូច្នេះ​ថា ៖ «​អាជីវកម្ម franchise នៅ​កម្ពុជា កំពុងមាន​ការពេញនិយម​កាន់តែខ្លាំង​ឡើងៗ ។ Franchise ភាគច្រើន​សុទ្ធតែ​មកពី​បរទេស ។ គោលដៅ​របស់​យើង គឺ​កសាង KIN Bun House ឲ្យ​ក្លាយជា franchise ក្នុងស្រុក​មួយ​ដែលមាន​ស្តង់ដារ​អន្តរជាតិ ។​» «​យើង​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ការកសាង​ម៉ាក​យីហោ​របស់​យើង ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ ដើម្បី​ត្រៀមខ្លួន​យើង​សម្រាប់​ការពង្រីក​ទៅតាម​បណ្ដា​ខេត្ត​ក្រុង​ធំៗ​នៅក្នុង​ស្រុក និង​ទៅកាន់​ក្រៅ​ស្រុក នៅពេល​អនាគត។​» នេះ​ជាការ​បន្ថែម​របស់លោក Big ។

​ត្រៀមខ្លួន​រួចស្រេច​ ដើម្បី​ការបើក​ប្រទេស​ឡើងវិញ

​នៅមុន​ពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ វិស័យ​ភោជនីយដ្ឋាន​នៅ​កម្ពុជា​បាន​រីកលូតលាស់​យ៉ាងខ្លាំង ។ ហើយ​លោក Big ជឿជាក់ថា ភ្ញៀវទេសចរ​និង​វិនិយោគិន​ជាច្រើន​នឹង​វិលត្រឡប់​ចូលមក​កម្ពុជា​សាជាថ្មី នៅពេលដែល​ប្រទេស​នេះ​បើក​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​ជំងឺឆ្លង​អស់​រយៈពេល​ជិត ២​ឆ្នាំកន្លងមក ដោយសារតែ​កម្ពុ​ជាមាន​អត្រា​ចាក់​វ៉ា​ក់​ឲ្យ​ប្រជាជន​រួចរាល់​ខ្ពស់បំផុត​នៅក្នុង​តំបន់ ។

​លោក Big និយាយថា នៅក្នុង​ភោជនីយដ្ឋាន KIN Bun House វិធានការ​បង្ការ​ត្រូវបាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត ហើយ​បុគ្គលិក​ទាំងអស់​សុទ្ធតែ​ទទួលបាន​ការបណ្ដុះបណ្ដាល​ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ទទួល​ភ្ញៀវ​ដែល​នឹង​អញ្ជើញ​មក​ច្រើន​កុះករ​នាពេលខាងមុខ។ លោក Big និយាយ​យ៉ាង​ដូច្នេះ​ថា ៖ «​នៅ KIN Bun House យើង​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​យើង ប្រៀប​បីដូច​ជា​ពួកគាត់​ជា​មិត្តភក្ដិ​ជិតដិត​និង​ជា​សមាជិក​ក្រុមគ្រួសារ​យើង អ៊ីចឹង​ដែរ៕»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម