អាជីព
៥ គន្លឹះដើម្បីកែលម្អយុទ្ធសាស្ត្រទីផ្សារអាជីវកម្មជោគជ័យ
រាល់អាជីវកម្មទាំងអស់ ត្រូវការយុទ្ធសាស្ត្រទីផ្សារល្អៗដើម្បីទទួលបានអតិថិជន។ ស្ថាប័នជាច្រើនដំណើរការយុទ្ធនាការដូចៗគ្នា អស់រយៈពេលជាច្រើនឆ្នាំ ហើយអតិថិជនរបស់ពួកគេចាប់ផ្ដើមធុញទ្រាន់។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលជួយឱ្យយើងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីទីផ្សារ។
១. រកមើលដៃគូប្រកួតប្រជែង
ព្យាយាមសម្លឹងមើល ថាតើបច្ចេកទេសអ្វីខ្លះដែលគេកំពុងប្រើដើម្បីទាក់ទាញអតិថិជនពួកគេ។ យុទ្ធសាស្ត្ររបស់ពួកគេអាចនឹងដំណើរការសម្រាប់អាជីវកម្មរបស់អ្នកផងដែរ ព្រោះពួកគេកំពុងកំណត់គោលដៅអតិថិជនស្រដៀងគ្នា។ ប្រសិនបើពួកគេបង់ប្រាក់ដើម្បីផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមជាក់លាក់ណាមួយ អ្នកគួរតែពិចារណាធ្វើដូចគ្នា។ ឬក៏អាចទាញទម្លាប់ខ្លះរបស់ពួកគេសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។
២. ចងចាំថាអតិថិជនរបស់អ្នកតែងប្ដូរផ្លាស់
រាល់ទីផ្សារកំពុងបន្តផ្លាស់ប្ដូរ ហើយយុទ្ធសាស្ត្រទីផ្សារចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព។ នេះអាចមានន័យថាប្ដូរពីការផ្សាយពាណិជ្ជកម្មទៅជាការស្វែងរកវិញ។ ការរក្សាអ្វីគ្រប់យ៉ាងឱ្យទាន់សម័យជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងឧស្សាហកម្មអាចថាពិបាក ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច នោះជាមូលហេតុដែលអ្នកគួរតែពិចារណាជួលក្រុមហ៊ុនឯករាជ្យណាមួយ។ ស្វែងរកគេហទំព័រដើម្បីមើលពីចំណុចវិជ្ជមានដែលភ្នាក់ងារទីផ្សារឌីជីថលអាចធ្វើបានសម្រាប់យីហោរបស់អ្នក។
៣. មាតិកាទីផ្សារ

មាតិកាដែលពាណិជ្ជកម្មរបស់អ្នកផ្សព្វផ្សាយតាមអ៊ីនធឺណិត មិនគ្រាន់តែមានគោលបំណងលក់ប៉ុណ្ណោះទេ។ វាក៏អាចបង្ហាញថា ក្រុមហ៊ុនរបស់អ្នកគឺអាចទុកចិត្តបាន និងមានតម្លាភាពនៃភាពស្មោះត្រង់។ មិនថាអ្នកបង្ហោះវីដេអូ ប្លក់ ឬសារព័ត៌មានណាមួយ វាអាចបង្កើតទំនាក់ទំនងជាមួយអ្នកមើល និងទាក់ទាញពួកគេបាន។ វត្តមានតាមអ៊ិនធរណិតរបស់ក្រុមហ៊ុន ពឹងផ្អែកលើខ្លឹមសារដែលជាមូលហេតុដែលចាំបាច់ត្រូវរៀបចំផែនការបង្កើត និងចែករំលែកសារតាមអ៊ីនធឺណិតឲ្យបានត្រឹមត្រូវ។
៤. បង់ប្រាក់ដើម្បីចុចផ្សាយពាណិជ្ជកម្ម
មនុស្សរាប់លាននាក់ស្វែងរករបស់របរនៅលើអ៊ិនធរណិតរៀងរាល់ថ្ងៃនេះជាមូលហេតុនៃការបង់ប្រាក់ក្នុងការផ្សាយពាណិជ្ជកម្ម ដែលទទួលបានប្រជាប្រិយភាព។ វាអាចធ្វើឱ្យពាណិជ្ជកម្មរបស់អ្នកមើលឃើញនៅលើទំព័រសំខាន់ៗនៃលទ្ធផលស្វែងរកនីមួយៗ។ ផ្នែកល្អបំផុតគឺថាអ្នកត្រូវបង់ប្រាក់ប្រសិនបើមាននរណាម្នាក់ចុចលើគេហទំព័ររបស់អ្នក។
៥. ធ្វើបច្ចុប្បន្នភាពគេហទំព័រលើអ៊ិនធរណិត

មកដល់ចំណុចនេះអ្នកអាចយល់ដឹងពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងយុទ្ធនាការទីផ្សារខ្លះៗហើយ។ មានគណនីតែមួយគឺមិនគ្រប់គ្រាន់ទេ គួរតែធ្វើបច្ចុប្បន្នភាពនៃផលិតផលឲ្យបានទៀងទាត់។ ប្រកាសប្រាប់មុខងារថ្មីៗនៃអាជីវកម្មរបស់អ្នក និងការផ្លាស់ប្ដូរផ្សេងទៀតឲ្យបានទៀងទាត់។ ត្រូវប្រាកដជាអតិថិជននឹងដឹងពីអ្វីដែលកំពុងកើតឡើង ទាំងអាសយដ្ឋាន ពេលវេលា វេបសាយទំនាក់ទំនងនឹងរូបភាពបច្ចុប្បន្ន ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ