អាជីព
មុនសម្រេចចិត្តលាលែងពីកន្លែងការងារចាស់ អានអត្ថបទសិន!
ជាការពិត មនុស្សស្ទើរតែទាំងអស់ ត្រូវការការងារមួយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការដ៏ខ្លាំងក្លានៃជីវិត។ នៅក្នុងស្ថានភាពលំបាកសម្រាប់មនុស្សមួយចំនួន អាចនឹងពិបាកគ្រប់គ្រងខ្លួនឯង រហូតឈានទៅការលាលែងពីតំណែង និងផ្លាស់ប្តូរកន្លែងធ្វើការ ក្នុងរយៈពេលដ៏ខ្លី។
មនុស្សប្រភេទនេះ ច្រើនតែមានកត្តាបង្កហេតុផ្សេងៗពីក្រោយ ប៉ុន្តែជាទូទៅ គេអាចយកឈ្នះបានដោយអនុវត្តរឿងសំខាន់ៗដូចខាងក្រោម។
១ មានបំណងធ្វើការដោយស្មោះ
គន្លឹះទី ១ គឺបង្កើតនូវចេតនាដ៏ស្មោះចេញពីបេះដូងតូចមួយនេះ។ វាអាចជារឿងមួយដែលនិយាយបានថា មិនងាយស្រួលទេ ក្នុងការរៀបចំអ្វីគ្រប់យ៉ាង ជាពិសេសជាមួយនឹងបញ្ហាប្រឈមផ្សេងៗ ដែលជារឿយៗធ្វើឲ្យមនុស្សម្នាក់ងាយនឹងដួល។ ប៉ុន្តែយ៉ាងហោចណាស់ ប្រសិនបើអ្នកមានបំណងស្មោះត្រង់នឹងការធ្វើការ អ្នកអាចរស់នៅបានល្អហើយ។ បំណងប្រាថ្នាដែលចង់លាលែងពីតំណែង និងការផ្លាស់ទីកន្លែងធ្វើការ ក៏អាចត្រូវបានយកឈ្នះ ដោយគំនិតសុទិដ្ឋិនិយមផងដែរ។
២ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

អ្វីដែលសំខាន់បំផុតដែលត្រូវធ្វើក្នុងការគ្រប់គ្រងខ្លួនឯង គឺឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។ យើងនិងអ្នកណាម្នាក់ គឺមិនដូចគ្នាទេ ព្រោះយើងជាបុគ្គលខុសគ្នា ដូច្នេះគ្មានហេតុផលណាដែលត្រូវប្រៀបធៀបគ្នានោះទេ។ ជាការពិតណាស់ បើអ្នកបន្តធ្វើតាមអារម្មណ៍ ដើម្បីប្រៀបធៀបគ្នា វានឹងនាំមកនូវការខកចិត្ត និងភាពមិនពេញចិត្តពីខាងក្នុងជានិច្ច។ នោះហើយជាមូលហេតុ ដែលអ្នកគួរតែអាចផ្ដោតលើអ្វីដែលខ្លួនឯងកំពុងធ្វើ ដោយមិនចាំបាច់គិតអំពីអ្វីផ្សេងទៀត។
៣ ផ្ដោតលើសមិទ្ធផលជាទៀងទាត់
វាពិតជាអាចយល់បាន ប្រសិនបើនរណាម្នាក់ចង់ទទួលបានសមិទ្ធផលអតិបរមា ក្នុងជីវិតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ សមិទ្ធិផលនេះក៏ត្រូវគិតគូរឲ្យបានល្អិតល្អន់ ដើម្បីកុំឲ្យវាងាយមកបង្កភាពងាយស្រួល ក្នុងការលាលែងពីការងារ។ ការបណ្ដុះស្មារតីឲ្យទទួលបានសមិទ្ធផល ត្រូវធ្វើវាជាប្រចាំ។ ម៉្យាងទៀត ប្រសិនបើអ្នកពោរពេញដោយភាពអន្ទះអន្ទែង នោះនឹងធ្វើឲ្យយើងចង់បន្តសម្រេចអ្វីមួយក្នុងពេលតែមួយ ហើយនោះជាមូលហេតុ ដែលវាមិនអាចដំណើរការភ្លាមៗទេ។
៤ រីករាយនឹងដំណើរការ
អ្វីដែលសំខាន់បំផុត មិនគួរត្រូវបានបំភ្លេចចោល គឺរបៀបដែលអ្នកអាចរីករាយនឹងដំណើរការទាំងអស់ ដែលកំពុងដំណើរការយ៉ាងពេញលេញ។ មិនថាឋានៈរបស់អ្នកខ្ពស់ប៉ុណ្ណានោះទេ ប្រសិនបើដំណើរការពិបាករីករាយ ការរស់នៅក៏មិនល្អដែរ។ អ្នកត្រូវតែឧស្សាហ៍ព្យាយាមធ្វើការវាយតម្លៃខ្លួនឯង ឲ្យបានទៀងទាត់ ដើម្បីធានាថា យើងកំពុងដើរលើផ្លូវត្រូវ។ ដូច្នេះហើយ បំណងប្រាថ្នាដែលតែងតែចង់លាលែងពីតំណែងនឹងរលាយបាត់ ហើយត្រូវបានជំនួសដោយបំណងប្រាថ្នាចង់បន្តរីករាយ នឹងដំណើរការការងារសព្វថ្ងៃ។
៥ ស្វែងរកឱកាសល្អជាង មិនចាំបាច់លាលែងពីតំណែង

មនុស្សជាច្រើនបន្តលាលែងពីតំណែង និងផ្លាស់ប្តូរទីកន្លែង ដោយសារតែចង់ទទួលបានឱកាសកាន់តែប្រសើរ។ មិនមានអ្វីខុសនោះទេ ប៉ុន្តែពេលខ្លះ យើងក៏ត្រូវយល់អំពីស្ថានភាពនេះឲ្យបានល្អផងដែរ។ ប្រសិនបើអ្នកបន្តរកមើល ហើយបន្ទាប់មករកមិនឃើញ ដំណើរការលាលែងពីតំណែង នឹងបន្តកើតឡើងម្តងទៀត។ តាមពិតនេះមិនអាចដោះស្រាយបញ្ហាណាមួយដែលអ្នកកំពុងជួបប្រទះនោះទេ។ នោះហើយជាមូលហេតុ ដែលវាជាការល្អបំផុតក្នុងការស្វែងរកឱកាសល្អជាង ខណៈពេលដែលអ្នកបន្តធ្វើការ នោះនឹងមានចន្លោះដែលអ្នកអាចប្រែក្លាយទៅជាឱកាសណាមួយមិនខាន។
ត្រូវចងចាំថា ពេលខ្លះអ្វីៗមិនដូចការរំពឹងទុកដែលយើងប៉ងទុកឡើយ កុំខ្ជះខ្ជាយឱកាសរបស់អ្នកនៅកន្លែងធ្វើការ ដើម្បីបំពេញមហិច្ឆតាគ្មានទីបញ្ចប់នេះឲ្យសោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្នត់គំនិតទាំង ៥ ជួយរារាំងការភ័យខ្លាច ដើម្បីឆាប់ដល់គោលដៅជោគជ័យ
ចុចអាន៖ការងារ ១០ ប្រភេទ មានសម្ពាធខ្លាំង តែប្រាក់ខែវិញកប់ក្ដោង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់