អាជីព
២យ៉ាងបង្ហាញពីមនុស្សដែលខ្លាំងលើវិស័យទំនាក់ទំនងសាធារណៈ
តើគុណលក្ខណៈអ្វីខ្លះសម្រាប់បុគ្គសាធារណៈដែលត្រូវមកផ្សាយផលិតផលឬសេវាកម្មឱ្យក្រុមហ៊ុនអ្នក?
ពិតណាស់ បណ្តាញសង្គម បាននឹងកំពុងផ្លាស់ប្តូរឧស្សាហកម្ម PR Public Relation យ៉ាងខ្លាំង។ កន្លងមក បណ្តាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនពាណិជ្ជកម្មនានា និយមផ្ញើអ៊ីមែលទៅហៅអ្នកសារព័ត៌មាន ទស្សនាវដ្តី មកចូលរួមញាំកាហ្វេនិងចែកអាំងប៉ាវ ដើម្បីជាថ្នូរនឹងសន្លឹកព័ត៌មានដែលសរសេរសរសើរផលិតផលនិងសេវាកម្មខ្លួន។ ប៉ុន្តែ ឥឡូវនេះ Comment ពីអតិថិជន ទើបជា PR ដ៏មានប្រសិទ្ធិភាពអាចបណ្តាលឱ្យក្រុមហ៊ុននីមួយៗ បានលុយឬខាតបង់ រាប់លានដុល្លារក្នុងរយៈពេលត្រឹមពីរបីនាទី។
គុណសម្បត្ដិ២យ៉ាងដែលចាំបាច់និងសែន ចាំបាច់ សម្រាប់អ្នកទំនាក់ទំនងសាធារណៈដ៏ល្អម្នាក់នៅក្នុងយុគសម័យឌីជីថល។
ទីមួយ ពួកគេមានចំណេះដឹង

កុំរើសយកមនុស្សដែលល្បីលើ fb ឬ IG ដែលទន្ទេញដូចសេក ច្រេកៗដូចកញ្ចែ តែមិនមានគុណតម្លៃពិតនៃចំណេះជំនាញ ក្នុងការផ្សព្វផ្សាយចេញ។ មនសុ្សជាច្រើនមកហើយបានខកចិត្តដោយស៊ីញ៉ែកុងត្រាខុស ដែលពេញមួយឆ្នាំសត្វសេកមិនអាចនាំសារបានឡើយ បានត្រឹមពិរោះមានគេមើលច្រើនតែមិនមានគេចង់ទិញប្រើ ឬមិនមានគេឱ្យតម្លៃម៉ាកសញ្ញានោះ។ អ្នក PR ខ្លាំងត្រូវតែពូកែនិងមានការចាប់អារម្មណ៍ខ្ពស់ តាមដានលឿន ពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្មរបស់ផលិតផលនោះមិនថាបច្ចេកវិទ្យា ទំនោរយុវវ័យ និងនារីៗដែលជាអ្នកប្រើប្រាស់។ល។
ពួកគេមានជំនាញទំនាក់ទំនងដែលអាចរក្សាបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការបច្ចុប្បន្នដែលអាចជះឥទ្ធិពលដល់ឧស្សាហកម្មដែលពួកគេធ្វើការផ្សព្វផ្សាយឱ្យ។
សម្រាប់ហេតុផលនេះអ្នកគួរតែស្វែងរកអ្នកដែលមានបទពិសោធន៍ ដោយប្រើឧបករណ៍ស្រាវជ្រាវសង្គមលឿន ហើយដែលមានគេគោរពជាជាងគេLikes ។
ទីពីរ រហ័ស បត់បែន ច្នៃប្រឌិត

ដោយសារតែមានរឿងជាច្រើនកើតឡើងនៅលើបណ្តាញសង្គមរៀងរាល់ពីរបីនាទី ដូច្នេះ មាតិកាដដែលៗមិនមែនជាអ្វីដែលអាចវាយយកទីផ្សារបានឡើ់យ។ អ្នកផ្សាយឡានទំនើបមួយជាមួយមនុស្សដែលសង្គមជាន់ខ្ពស់មិនឱ្យតម្លៃតើអ្នកកលក់ជាមួយអ្នកណា? អ្នកគ្រប់គ្រងការិយាល័យទីផ្សារ នឹងមានវិបត្តិយីហោដ៏ធំប្រសិនពួកគេខ្ជីខ្ជាក្នុងការរើសអ្នកតំណាងឬបុគ្គលសាធារណៈរបស់ខ្លួន។
មនុស្សសាធាឬណៈ ម្នាក់ចាំបាច់ត្រូវតែជាអ្នកស្រាវជ្រាវដ៏ល្អដើម្បីទំនាក់ទំនងឱ្យបានត្រឹមត្រូវនិងមានសិទ្ធិអំណាចលើប្រធានបទមួយច្បាស់លាស់ មិនចេះតែទន្ទេញ ។ មិនថាពួកគេស្គមធាត់ស ខ្មៅ ការស្រាវជ្រាវនិងជំនាញវិភាគជាចំណេះដ៏រឹងមាំសម្គាល់អ្នកទំនាក់ទំនងសាធារណៈដ៏ខ្លាំងម្នាក់ជាងអ្នកណាៗទាំងអស់។
ពួកគេមិនត្រឹមតែច្បាស់ ប៉ុន្តែអាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ១៨០ ដឺក្រេនៅពេលមានហានីភ័យ។ ការមានប្រតិកម្មរហ័សរហួន គឺជាគុណសម្បត្ដិសំខាន់បំផុតមួយ ដែលអ្នកជំនាញផ្នែកទំនាក់ទំនងសាធាឬណៈ ដែលស្ថិតក្រោមសម្ពាធអាចធ្វើឱ្យយីហោមួយនៅតែខ្ពស់បាន។ ពួកគេ មិនត្រឹមតែអាចនិយាយមិនមើល ថែមទំាងអាចសរសេរខ្លីៗ ងាយយល់ចាក់ដោត លើបណ្តាញនានា។ ក្រុមហ៊ុនជាច្រើនបានរើសយកតារាដែលមានរូបរាងស្អាតប៉ុន្តែនាងផុសរូបជាមួយ Caption ដែលគ្មានខ្លឹមសារ ហើយរូបនោះបង្អួតតែរាងកាយនាង មិនមែនគុណតម្លៃនៃផលិតផលរបស់អ្នកឡើយ។ PR ជាវិជ្ជាជីវៈមួយដែលទាមទារជានិច្ច សម្រាប់គំនិតថ្មីៗនិងភាពច្នៃប្រឌិតអាចដែលជាជំនាញដ៏សំខាន់ដើម្បីនាំគ្រប់គ្នាឱ្យព្រមជឿតាម ៕
ប្រែសម្រួល៖ ស្រស់\
ចុចអាន៖ មានបទពិសោធន៍ទើបគេឱ្យការធ្វើ តែមិនដែលធ្វើការផងបានបទពិសោធន៍ពីណាមក ?គិតម៉េច?
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


