អាជីព
រក្សាធនធានមនុស្ស ជាយុទ្ធសាស្ត្ររកស៊ីបានយូរអង្វែង
គ្មានអ្នកណាកើតមកសម្រាប់បម្រើអ្នកទេ តែប្រសិនអ្នកល្អ គេក៏មិនដឹងចេញពីអ្នកទៅណាទៀតនោះដែរ។ ការខកខានមិនបានប្រើធនធាននៅនឹងដៃ ភាគច្រើនដោយសារតែ សហគ្រិនមិនយកចិត្តទុកដាក់ពិនិត្យ អំពីបុគ្គលិក ស្វែងយលពីពួកគេនិង ធ្វើយ៉ាងណាឲ្យពួកគេក្លាយជាផ្នែកដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុន។

បើអ្នកទុកគេមិនសំខាន់ គេក៏នឹងធ្វើខ្លួនមិនសំខាន់វិញដូចគ្នា។
សុខុមាលភាពរបស់បុគ្គលិក និយោជិកតែងតែ បង្កើនការចំណាយរបស់ក្រុមហ៊ុន ប្រការនេះហើយដែលមេដឹកនាំខ្លះស្ទាក់ស្ទើរក្នុងការអើពើ ។ គេមិនចង់ចំណាយលុយឲ្យបុគ្គលិករៀន មិនចង់ចំណាយព្យាបាល និងបង្កើតកម្មវិធីកម្សាន្ត ប៉ុន្តែតាមពិត វប្បធម៌នេះ មានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់និយោជកនិងនិយោជិក។
សុខុមាលភាពបុគ្គលិកល្អអាចឲ្យក្រុមហ៊ុនប្រកួតប្រជែងបានយ៉ាងមាំមួន ជាមួយនិយោជកផ្សេងទៀតសម្រាប់ការជ្រើសរើសថ្មី ឬរក្សាបុគ្គលិកដែលមានគុណភាព ។
វិធីងាយៗនេះអាចបង្ហាញដល់និយោជិកថាយើងកំពុងយកចិត្តទុកដាក់ចំពោះគេ៖
១ ជួបនិយាយនឹងពួកគេផ្ទាល់ស្និទ្ធស្នាលញឹកញាប់
២ ក្នុងទំនាក់ទំនងធ្វើជាមិត្តជាជាធ្វើដូចអ្នកនៅពីលើពួកគេ
៣ បង្ហាញថា គ្រប់គ្នាយកចិត្តទុកដាក់ អំពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេដូចជាពេលពួកគេរៀបការ ខូចចិត្ត ឬមានកូន ទិញផ្ទះ។ល។
៤ បង្ហាញចំណាប់អារម្មណ៍លើមនុស្សសំខាន់ៗរបស់ពួកគេដូចជាកូនៗ ប៉ាម៉ាក ។ល។

៥ សរសើរពួកគេលើគុណសម្បត្តិ គុណវិបត្តិជួយពួកគេកែសម្រួល
៦ ចូររក្សាភាពពិតប្រាកដនិងមានតម្លាភាពជាមួយពួកគេកុំមុខផ្សេងក្រោយផ្សឹង។
៧ ធ្វើឲ្យកាលវិភាគពេលវេលារបស់អ្នកមានសម្រាប់ពួកគេ បើអ្នកទុកគេមិនអទិភាព គេក៏ទុកអ្នករបៀបនេះវិញដូចគ្នា។
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ហេតុផល ៧ យ៉ាងដែលយើងមិនទាន់អាចក្លាយជាសេដ្ឋីបាន
ចុចអាន៖ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៥ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ