អាជីព
៥ ចំណុចទាក់ទាញបុគ្គលិកឆ្នើមៗនៅធ្វើការយូរអង្វែង
រាល់ពេលមានបុគ្គលិកសកម្មម្នាក់ៗលាឈប់ពីការងារ ជារឿងឈឺក្បាលមួយ ដែលមេដឹកនាំត្រូវប្រឈមពីព្រោះថា ការស្វះស្វែងរកបុគ្គលិកថ្មីមកជំនួសមិនត្រឹមតែខាតពេលទេ ជួនកាលអាចរកបុគ្គលិកល្អមិនបានដូចអ្នកមុនទៀត។
កុំឲ្យស្មុគស្មាញជាមួយរឿងនេះ យើងមានគន្លឹះចំនួន ៥ សម្រាប់មេដឹកនាំពិចារណា ដើម្បីទប់ស្កាត់បុគ្គលិកដែលចង់លាឈប់ ឲ្យនៅធ្វើការដូចដើម៖
១. បង្ហាញការផ្ដល់តម្លៃឲ្យគេឃើញ
ជាមេដឹកនាំ ត្រូវឲ្យបុគ្គលិកនោះដឹងថា លោកអ្នកផ្ដល់តម្លៃទៅលើគេ ហើយគេពិតជាមានសារៈសំខាន់សម្រាប់កន្លែងរបស់អ្នក។ លោកអ្នកអាចធ្វើឲ្យគេដឹងដោយប្រាប់គេតែពីរនាក់ ឬ នៅពេលប្រជុំអាចលើកឡើងពីចំណុចល្អរបស់គេឲ្យបុគ្គលិកផ្សេងបានដឹងដែរ។
ការលើកឡើងបែបនេះធ្វើឲ្យបុគ្គលិកពេញចិត្ត ព្រមទាំងការខិតខំប្រឹងប្រែងលើតួនាទីរបស់ខ្លួន ក៏ដូចជាការបង្ហាញពីគម្រូទៅកាន់បុគ្គលិកដទៃទៀតដែរ។
២. ភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន
ការមានទំនាក់ទំនងរវាងកូនចៅ និង មេកោយជារឿងធម្មតា ប៉ុន្ដែនៅក្រៅម៉ោងការងារលោកអ្នកក៏អាចមានទាក់ទងជាមួយគេបែបផ្ទាល់ខ្លួនផងដែរ។ ដើម្បីបង្កើតទំនាក់ទំនងនោះ លោកអ្នកអាចចាប់ផ្ដើមដោយសួរនាំពីនេះពីនោះអំពីក្រុមគ្រួសារ ចំណង់ចំណូលចិត្ត ដំណើរកម្សាន្តល។ល។
៣. ផ្ដល់នូវទំនួលខុសត្រូវឲ្យគេ
មនុស្សយើងរមែងចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនជាបុគ្គលម្នាក់ដែលមានទំនួលខុសត្រូវមិនថាក្នុងការងារឬក្នុងជីវិត។ ដូច្នេះលោកអ្នកត្រូវផ្ដល់ឲ្យគេនូវទំនួលខុសត្រូវតាមផ្នែកនីមួយៗ។ នៅពេលដែលគេមានទំនួលខុសលើតួនាទី គេនឹងផ្ដោតលើការងារនោះបានច្បាស់លាស់និងយល់ថា អ្នកគ្រប់គ្រងខ្លួនឲ្យតម្លៃ ហើយជឿទុកចិត្តលើសមត្ថភាពរបស់គេ។
៤. ផ្ដល់សម្ភារៈប្រើប្រាស់គ្រប់គ្រាន់
ដើម្បីឲ្យបុគ្គលិករបស់ខ្លួនបំពេញការងារបានល្អ លោកអ្នកត្រូវតែផ្ដល់នូវសម្ភារៈធ្វើការឲ្យបានគ្រប់គ្រាន់ ព្រោះវាមិនត្រឹមតែកាត់បន្ថយពេលវេលាទេ វាថែមទាំងធ្វើឲ្យបុគ្គលិកបំពេញការងារពោរពេញដោយការជឿទុកចិត្តលើខ្លួនឯង។
ប្រសិនបើបុគ្គលិកស្នើរសុំសម្ភារអ្វីដែលពាក់ព័ន្ធនឹងការងារបស់គេមិនដែលបាន ឬខ្វះមុខខ្វះក្រោយ មិនយូរឬឆាប់គេនឹងលាឈប់ដោយឯងៗ ព្រោះតែធុញទ្រាន់ដែលលោកអ្នកមិនអើពើ។
៥. ផ្ដល់ប្រយោជន៍ផ្សេងៗ
បើលោកអ្នកធ្វើបាននូវចំណុចទាំង ៤ ខាងលើហើយ កុំភ្លេចថា ការលើកទឹកចិត្តបុគ្គលិកដោយ ការតម្លើងប្រាក់ខែ ឬ ផ្ដល់នូវផលប្រយោជន៍ផ្សេងៗទៀតរួមមាន ការធានារ៉ាប់រងសុខភាព យានជំនិះ ប្រាក់ក្រៅម៉ោង ការជប់លៀងលើកទឹកចិត្តជាដើម សុទ្ធតែចាំបាច់ដើម្បីបង្ការការលាឈប់របស់បុគ្គលិកល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


