សន្តិសុខសង្គម
អាជ្ញាធរក្រុងព្រះវិហារ ចុះប្រមូលសំរាមនៅផ្សារកំពង់ប្រណាក បន្ទាប់ពីខកខានមួយរយៈ
អាជ្ញាធរក្រុងព្រះវិហារ ខេត្តព្រះវិហារ បានចុះប្រមូលសំរាមនៅផ្សារកំពង់ប្រណាក និងតាមផ្ទះសម្បែងពលរដ្ឋឲ្យបានស្អាតឡើងវិញ បន្ទាប់ពីខកខានប្រមូលមួយរយៈដោយសារបុគ្គលិកប្រមូលសំរាមសុំច្បាប់ និងរថយន្ដដឹកសំរាមខូច។ តែទោះជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងព្រះវិហារ ថា បានត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើឱ្យខេត្តព្រះវិហារ ស្អាត គ្មានសំរាមកកស្ទះ ឬរាយប៉ាយតាមទីសាធារណៈ។

អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះថា អាជ្ញាធរ បានយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យទេសចរណ៍ខេត្តយ៉ាងខ្លាំង ហើយដើម្បីថែក្សាមុខមាត់ និងកិត្តិសយរបស់ខេត្ត រដ្ឋបាលក្រុងបានប្រជុំផ្សព្វផ្សាយ ណែនាំដល់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមលើកកម្ពស់ការងារអនាម័យបរិស្ថាន ពិសេសការគ្រប់គ្រងសំណល់ និងសំរាម។ ហើយរដ្ឋបាលក្រុងបានបន្ថែមកម្លាំងកម្មករជាច្រើនបន្ថែម ដើម្បីសម្អាតនៅតាមតំបន់សំខាន់ៗ នៅក្នុងក្រុង។

លោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋ ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងក្រុងព្រះវិហារទាំងអស់ ចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ព្រោះអនាម័យបរិស្ថានស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នា។
លោកបន្តថា ក្រុមហ៊ុនប្រមូលសំរាម បានត្រៀមរួចរាល់អស់ហើយសម្រាប់ការប្រមូលសំរាម ដែលមានទាំងរថយន្តដឹកសំរាម និងកម្លាំងកម្មករ ដើម្បីធ្វើយ៉ាងណាឱ្យការងារប្រមូលសំរាមប្រព្រឹត្តទៅដោយរលូន គ្មានការកក់ស្ទះ ព្រោះអាជ្ញាធរខេត្ត បានអភិវឌ្ឍន៍ និងបង្កើតកន្លែងកម្សាន្តជាច្រើនផងដែរ។ លោកបញ្ជាក់ថា កន្លងទៅមានការប្រមូលសំរាមយឺតយ៉ាវដោយសារតែរថយន្ដដឹកសំរាមខូច និងឡានខ្លះយកទៅប្រមូលនៅវត្តពោធិ៍៥០០០ដើម ដែលជាតំបន់ជនភៀសសឹកកំពុងរស់នៅយ៉ាងច្រើន។

លោក ប៉ុក ងួន ថា ការកកស្ទះសំរាមនៅផ្សារកំពង់ប្រណាក នេះគឺដោយសារតែបុគ្គលិកប្រមូលសំរាមសុំច្បាប់ ទៅស្រុកកំណើត ហើយមួយទៀតឡានដឹកសំរាមក៏ខូច ទើបធ្វើឱ្យមានការយឺតយ៉ាវយ៉ាងដូច្នេះ។
ពលរដ្ឋបានសំដែងការកោតសរសើរដល់អាជ្ញាធរក្រុង និងខេត្តព្រះវិហារ ដែលបានចាត់ឲ្យក្រុមការងារចុះប្រមូលសំរាមនៅបរិវេណផ្សារកំពង់ប្រណាក និងតាមផ្ទះសម្បែងពលរដ្ឋ បានទាន់ពេលដើម្បីលើកមុខមាត់ក្រុងព្រះវិហារ៕
អត្ថបទ៖ ជុន កុសល

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២០ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


