Connect with us

សន្តិសុខសង្គម

បុរសជនជាតិភាគតិចក្រោលម្នាក់ ឆក់​ស្លាប់ដោយ​សារ​ឧបករណ៍ឆក់ត្រី ពេល​ចេញទៅ​នេសាទ​ត្រី

បានផុស

នៅ

បុរសជនជាតិភាគតិចក្រោលម្នាក់ ត្រូវបានឧបករណ៍ឆក់ត្រីឆក់ស្លាប់ ខណៈជនរងគ្រោះបានយកឧបករណ៍ឆក់ត្រី ចេញ​ទៅ​នេសាទត្រី ដើម្បីយកមកធ្វើម្ហូបបរិភោគនិងប្រឡាក់ទុកហូបពេលស្រូចកាត់ស្រូវ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅរវៀង ឃុំស្រែជិៈ ស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ​បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈាល ហុក ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិភាគតិចក្រោល មុខរបរកសិករ មានប្រពន្ធនិងកូនចំនួន ៣ នាក់ ប្រុស ២នាក់ ស្រីម្នាក់ រស់នៅភូមិរវៀង ឃុំស្រែជិះ ស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបន្តថា មុនពេលកើត នាវេលាម៉ោង ១ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះបានឡើងពីច្រូតស្រូវ ក៏យកឧបករណ៍ឆក់ចេញទៅរកត្រី ដើម្បីយកមកធ្វើម្ហូប និងប្រឡាក់ទុកហូបពេលរវល់សម្រុកច្រូតស្រូវ ប៉ុន្តែទៅបាត់អស់ជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ។

ដោយមានសភាពខុសពីសព្វមួយដង ប្រពន្ធកូននិងក្រុមគ្រួសារសាច់ញាតិ ក៏បានបបួលគ្នាចេញតាមរករហូតដល់ម៉ោងប្រមាណជា ១០:៣០ នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញកាដុងកាននៅលើទឹក។ ឃើញបែបនោះក៏ចុះរាវប៉ះសាក​សព​ជន​រងគ្រោះដែលលិចទៅក្នុងទឹក ហើយក៏ស្រង់សាកសពយកមកគេហដ្ឋានដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម