សន្តិសុខសង្គម
Update ៖ អណ្ដាតភ្លើងឆក់យកជីវិតមនុស្សម្នាក់ របួសធ្ងន់ម្នាក់ និងលេបត្របាក់ផ្ទះជាច្រើនខ្នង នៅសង្កាត់ជើងឯក
ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុង បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសដែលរងរបួសមានឈ្មោះភាគច្រើនអ្នកជិតខាងស្គាល់ហៅថា «ខ្មោច» ភេទប្រុស អាយុជាង ៤០ ឆ្នាំ។ ចំណែកម្តាយមីងដែលបាត់បង់ជីវិតមានឈ្មោះ អ៊ុ ធឿន ភេទស្រី សញ្ជាតិខ្មែរ អាយុជាង ៤០ ឆ្នាំ ស្នាក់នៅតំបន់កើតហេតុ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មួយប្រុសដែលមានសតិមិនគ្រប់ មានការឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើត និងម្តាយមីង។ លុះមួយសន្ទុះក្រោយមក កកើតទៅជាមានផ្សែងហុយខ្មួលខ្មាញ់ លាយឡំអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ។ ភ្លាមៗ ប្រជាពលរដ្ឋ បានផ្អើលឆោឡោប្រមូលសម្ភារៈសំខាន់ៗ រត់ចេញពីផ្ទះ និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចជំនាញផ្នែកពន្លត់ ឲ្យជួយចុះអន្តរាគមន៍ទីតាំងឆាបឆេះខាងលើឲ្យទាន់ពេលវេលា ជៀសវាងមានការរាលដាលកាន់តែខ្លាំង។ ចំណែកឯក្មួយដែលមានសតិមិនគ្រប់ខាងលើ បានរត់គេចខ្លួនបាត់ស្រមោលហើយ។

អគ្គិភ័យនេះបង្កការខូចខាតផ្ទះប្រក់ស័ង្កសីអស់ទាំងស្រុងជាច្រើនខ្នង ហើយបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងស្ត្រីម្នាក់ស្លាប់។ ក្នុងនោះ រថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តមកកាន់ទីតាំងកើតហេតុជាច្រើនគ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុច្បាស់លាស់ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ថែម៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


