សន្តិសុខសង្គម
អ្នកបើកបរត្រាក់ទ័រម្នាក់ ភ្ជួរដីចម្ការកិនចំគ្រាប់មីនតោន ផ្ទុះដាច់ជើងស្ដាំត្រឹមភ្លៅ និងដាច់ម្រាមដៃស្ដាំទាំងអស់
អ្នកបើកបរត្រាក់ទ័រម្នាក់ រងរបួសធ្ងន់ធ្ងរ ខណៈជនរងគ្រោះបានចុះភ្ជួរដីចម្ការ ហើយកិនលើគ្រាប់មីនតោនដែលកប់ក្នុងដីចម្ការ បណ្ដាលឲ្យផ្ទុះឡើង លាន់ឮកងរំពង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង ១២ និង ៤០ នាទី ថ្ងៃត្រង់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតនៅចំណុចភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកបើកបរម្នាក់ រងរបួស ដែលមានឈ្មោះ ប៉ុន សំហឿន ភេទប្រុស អាយុ ៣៣ ឆ្នាំ ដាច់ជើងស្ដាំត្រឹមភ្លៅ និងដៃស្ដាំ ដាច់ម្រាមទាំងអស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក្នុងមូលដ្ឋាន និងគ្រូពេទ្យ កំពុងជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរជាទីបំផុត។

បញ្ហានេះដែរ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នេះគឺជាគ្រាប់មីនតោនដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


