សន្តិសុខសង្គម
អាជ្ញាធរខណ្ឌឫស្សីកែវ បង្ក្រាបទីតាំងជល់មាន់អនឡាញ ១ កន្លែង និងនាំខ្លួនមនុស្ស ៧ នាក់ ធ្វើកិច្ចសន្យា
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ប្រភេទជល់មាន់ អនឡាញ បង្កប់នៅហាងកាហ្វេ ១ កន្លែង ដែលបង្កភាពអនាធិបតេយ្យ និងដកហូតសម្ភារៈកុំព្យូទ័រ ព្រមទាំងនាំខ្លួនមនុស្ស ៧ នាក់។

ជាក់ស្ដែងនាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ នេះ ដោយមានបទបញ្ជាពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសង ១ កន្លែង ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ដកហូតបានកុំព្យូទ័រ ១ គ្រឿង បៀរ ១ ហ៊ូ ឃាត់ខ្លួនមនុស្សបាន ៦ នាក់ កំពុងប្រព្រឹត្តល្បែងស៊ីសង និងម្ចាស់ទីតាំង ១ នាក់ សរុប ៧ នាក់។

ក្រោយការចុះបង្ក្រាប លោក ឌន ដាវុធ បានឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ ធ្វើកំណត់ហេតុ និងកិច្ចសន្យាដល់មនុស្សទាំង ៧ នាក់ ព្រមទាំងណែនាំឲ្យបញ្ឈប់ប្រព្រឹត្តល្បែងស៊ីសងតទៅទៀត។ បន្ទាប់ពីបានធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលរួចមក ក៏បានអនុញ្ញាតពួកគាត់ត្រលប់ទៅកាន់លំនៅឋានរៀងៗ ខ្លួន ផងដែរ៕
អត្ថបទ ៖ សុភា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


