Connect with us

សន្តិសុខសង្គម

នគរបាលខេត្តកែប បង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៦នាក់

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកែប កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានស្រាវជ្រាវ និងបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ៦នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងនៅក្នុងភូមិកែវក្រសាំង សង្កាត់ កែប ក្រុងកែប ខេត្តកែប។ ក្នុងប្រតិបត្តិការ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យរួមមាន ទី១-ឈ្មោះ បៀន សុខេង ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរជា ជាងកាត់សក់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។ ទី២-ឈ្មោះ ភឹម រ័ត្ន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ ទី៣-ឈ្មោះ សាខន កុសល ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរលក់ការ៉េម។ ទី៤-ឈ្មោះ មី នី ភេទប្រុសអាយុ ៣៤ឆ្នាំ មុខរបរអាជីវករ (ទាំង៣នាក់រស់នៅភូមិ/សង្កាត់កែប ក្រុងកែប)។ ទី៥-ឈ្មោះ សេស បូរិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិកែវក្រសាំង សង្កាត់កែបក្រុងកែបខេត្តកែប។ ទី៦-ឈ្មោះ ម៉ាន់ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើនំបញ្ចុក រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែប។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ៧គ្រឿង និងទូរសព្ទដៃចំនួន ៧គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម