សន្តិសុខសង្គម
យុវជនម្នាក់ ចាប់រំលោភស្ត្រីវ័យ៣០ឆ្នាំ ខណៈឃើញប្ដីស្រវឹងដេកលក់
យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ធ្វើការឃាត់ខ្លួនបន្ទាប់ពីប៉ុនប៉ងរំលោភលើស្ត្រីវ័យ៣០ឆ្នាំ តែមិនបានសម្រេច ខណៈប្ដីនារីរងគ្រោះស្រវឹងស្រាដេកលក់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិវាលណូង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេម រី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំ ស្រុកខាងលើ បានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភទៅលើឈ្មោះ រ.ស ភេទស្រី អាយុ៣០ឆ្នាំ កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជនសង្ស័យចាប់ផ្ដួលជនរងគ្រោះទៅលើភ្លឺស្រែពេលដែលប្ដីគេស្រវឹងដេកលក់។ តែជនរងគ្រោះបានរើបំរះរួចរត់ស្រែកហៅឲ្យគេជួយ និងប្រាប់ម្ដាយរបស់ខ្លួន។ ក្រោយពីត្រូវបានគេស្ដីបន្ទោស ជនសង្ស័យឈ្មោះ សេម រី បានរត់ទៅយកដាវពីផ្ទះមកគំរាមកំហែងគេថែមទៀត។
បន្ទប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យយកមកអធិការនគរបាលស្រុកកំពង់ត្រឡាច សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១០ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ