Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនបុរសម្នាក់ ករណីឃាតកម្មគិតទុកជាមុន រឿងគំនុំ

បានផុស

នៅ

ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីរៀបចំគម្រោងឃាតកម្មគិតទុកជាមុន រឿងគំនុំ ដោយបាញ់ទៅលើជនរងគ្រោះកាលពីទី ១០ ខែធ្នូ ឆ្នាំ ២០២១ នៅខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ដោយមានសហការរួមគ្នាពីកងកម្លាំងជំនេញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ជាមួយនឹងអធិការដ្ឋាននគរបាលស្រុកគូលែន បានចុះស្រាវជ្រាវ និងស៊ើបអង្កេត លើករណីឃាតកម្មគិតទុកជាមុន រហូតបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ភោគ មីន ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ វត្ថុតាងដែលដកហូតបានមាន អាវុធកែច្នៃ (កាប៊ិន) ចំនួន ១ ដើម ជនរងគ្រោះមានឈ្មោះ ឃត់ ឡុញ ភេទប្រុស។

នេះបើតាមចម្លើយរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជាបានប្រើប្រាស់អាវុធកែច្នៃ លួចបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ដោយសាររឿងគំនុំ។ សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជំនេញបានបញ្ចូន និងរៀបចំសំណុំរឿងនេះទៅកាន់សាលាដំបូងខេត្តរួចហើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម