សន្តិសុខសង្គម
អ្នកស្រី ទ្រី ដាណា គ្រោងបញ្ចេញវីដេអូអតីតស្វាមីប្រើហិង្សា និងចង់សម្លាប់
មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គម បានដឹងរួចមកហើយនូវរឿងរ៉ាវរបស់គ្រួសារថៅកែលក់ឡេអនឡាញ និងហាងពេជ្រ គឺអ្នកស្រី ទ្រី ដាណា ជាមួយអតីតស្វាមីលោកហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ ដែលកន្លងមកអ្នកស្រីបានប្រកាសជាសាធារណៈនៃការលែងលះគ្នាជាមួយ ពូម៉ៅ ។

កាលនោះទោះបីជាអ្នកស្រី ទ្រី ដាណា បានប្រកាសអំពីការលែងលះគ្នាយ៉ាងណាក្តីតែភាគីខាងប្រុ សលោក ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បានទទួលសុំត្រូវគ្នាជាមួយអ្នកស្រី ទ្រី ដាណា វិញជាបន្តបន្ទាប់ ។ ប៉ុន្តែសម្រាប់អ្នកស្រី ទ្រី ដាណា គេកត់សម្គាល់ឃើញថា បានព្យាយាមរក្សាភាពស្ងៀមស្ងាត់ដោយមិនសូវជាមានការបកស្រាយចំពោះវិវាទគ្រួសារនោះឡើយ។ ដោយឡែកមកដល់រសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ គេស្រាប់តែឃើញអ្នកស្រី ទ្រី ដាណា បានទម្លាយសារចេញពីក្នុងចិត្តយ៉ាងភ្ញាក់ផ្អើលថាអ្នក ស្រីមានវីដេអូនៅក្នុងដៃបង្ហាញពីសកម្មភាពរបស់អតីតស្វាមី(ពូម៉ៅ)ដែលបានប្រើហិង្សា និងចង់សម្លាប់អ្នកស្រីកាលពីកន្លងទៅ។


យោងតាមការបង្ហោះរបស់អ្នកស្រី ទ្រី ដាណា បានលើកឡើងខ្លឹមសារថា ពីមុនមកខ្ញុំមិនបង្ហោះវីដេអូដែលពូម៉ៅវៃខ្ញុំ និងចង់សម្លាប់ខ្ញុំដោយខ្ញុំគិតថា ក្រែងលោថ្ងៃក្រោយចេះកែខ្លួន។ លែងត្រចៀកសរជឿបងប្អូនទៀត(ហើយជាឪពុករបស់កូន)តែមិនត្រឹមតែមិនដឹងកំហុសមិនកែខ្លួនទេ ថែមទាំងកាន់តែខុសលើសដើម។

អ្នកស្រី ទ្រី ដាណា បាននិយាយបន្ថែមទៀតថា សុំទោសផងបើខ្ញុំបង្ហោះវីដេអូនោះរួចហើយ ខ្ញុំនិងស្នើសុំឲ្យក្រសួងពាក់ព័ន្ធអនុវត្តតាមច្បាប់ហើយ ព្រោះគ្រួសារអ្នកមិនឲ្យខ្ញុំសុខ។ យ៉ាងណាមិញជុំវិញរឿងរ៉ាវខាងលើនេះដែរ គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីអតីតស្វាមីលោក ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ នៅឡើយទេ៕



អត្ថបទ៖ ចាន់រ៉ា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


