Connect with us

សន្តិសុខសង្គម

​​ចាប់បាន​ជន​សង្ស័យ​បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយធ្វើការបោកបញ្ឆោត​

បានផុស

នៅ

កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យជនជាតិ​នីហ្សេរីយ៉ា ចំនួន ០១នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យខាងលើបានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ភេទប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរអាជីវករស្នាក់នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខសញ្ញាសកម្មដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយធ្វើសកម្មភាពក្លែងខ្លួនជាសុំស្រឡាញ់ និងរាប់អានធ្វើជាមិត្តភក្តិទៅជនរងគ្រោះដោយប្រាប់ថា ខ្លួនរស់នៅក្រៅប្រទេសមានកញ្ចប់ឥវ៉ាន់ត្រូវផ្ញើមកឱ្យ មានសម្ភារៈជាច្រើនដូចជា កាបូប ប្រាក់ដុល្លារអាមេរិក និងមាសមួយចំនួន និងបានបង្កើតហេតុការផ្សេងៗឱ្យជនរងគ្រោះបង់ប្រាក់ជាបន្តបន្ទាប់រហូតលែងមានលទ្ធភាពបង់មកឱ្យខ្លួនទើបបិទទូរសព្ទ និងបណ្ដាញសង្គមនានាលែងទំនាក់ទំនងបាន។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។

សមត្ថកិច្ចសូមធ្វើការក្រើនរំឮកដល់បងប្អូន ដែលតែងតែប្រើប្រាស់បណ្ដាញសង្គមនានា សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលប្រើមនោសញ្ចេតនាដើម្បីលួងលោមបោកប្រាស់ ដោយសន្យាផ្ញើសម្ភារៈមានតម្លៃ ឬត្រូវប្រាក់រង្វាន់នានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៨ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤២ នាទីutes មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម