សន្តិសុខសង្គម
ស្លាប់ម្នាក់ របួស ៣ នាក់ ដោយសាររន្ទះបាញ់ ពេលកំពុងឃ្វាលគោហាលភ្លៀង
ក្មេងស្រីម្នាក់ ដួលស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ និង ៣ នាក់ទៀតរងរបួស ខណៈដែលពួកគេកំពុងឃ្វាលគោនៅកណ្តាលវាលស្រែក្រោមតំណក់ទឹកភ្លៀង ក៏ស្រាប់តែមានរន្ទះបាញ់មកលើពួកគេតែម្តង។ បាតុភូតធម្មជាតិនេះ បានកើតឡើង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៣ និង ៣០ នាទីរសៀល ស្ថិតនៅក្នុងភូមិ មុខរាហ៍១ ឃុំ មុខរាហ៍ ស្រុក រុក្ខគិរី ខេត្តបាត់ដំបង។

សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់មួយមេ ក៏ស្រាប់តែមានរន្ទះបាញ់មកលើមនុស្សមួយក្រុមដែលកំពុងឃ្វាលគោ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន ១ នាក់ និងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន ៣ នាក់។
ជនរងគ្រោះឈ្មោះ ១/ ឈ្មោះ យ៉ុង អួយ ភេទ ស្រី អាយុ ១៨ (ស្លាប់នៅនឹងកន្លែង), ២/ ឈ្មោះ សៅ ប៉ាង ភេទ ប្រុស អាយុ ៤០ ឆ្នាំ, ៣/ឈ្មោះ សេង ស្រីមុច ភេទស្រីអាយុ ១៥ឆ្នាំ និង ៤/ឈ្មោះ ហឿន រឿត ភេទស្រី អាយុ ៤២ ឆ្នាំ (ពួកគេរងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) ដោយជនរងគ្រោះទាំង ០៤ នាក់ មានទីលំនៅនៅក្នុងភូមិកើតហេតុខាងលើ ។

ក្រោយកើតហេតុ ផ្នែកជំនាញបានចុះទៅកន្លែងកើតហេតុនឹងបានធ្វើកោសល្យវិច័យលើសាកសព ឃើញថា ជនរងគ្រោះពិតជាស្លាប់នឹងរបួសដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


