សន្តិសុខសង្គម
អាសូរណាស់! អុចធូបសែនព្រេនមិនប្រយ័ត្ន ឆេះផ្ទះអស់សល់តែផេះ ចំណែកម្ចាស់ផ្ទះរងរបួសយ៉ាងធន់ធ្ងរ
ស្វាយរៀង ៖ ករណីផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ខណៈដែលម្ចាស់ផ្ទះអុចធូបសែនព្រេនបណ្តាលឲ្យឆាបឆេះផ្ទះ និងបង្កឲ្យម្នាស់ផ្ទះរងរបួសធ្ងន់ រលាករលួយពេញដងខ្លួនដោយអំណាចនៃព្រះអគ្គី។ ករណីអគ្គិភ័យនេះបានកើតឡើងនៅ វេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ដែលមានទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ កម្ពស់៥ម៉ែត្រសសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី។ ត្រូវបានភ្លើងឆេះសម្ភារៈខូចខាតរួមមាន ស្រូវ១៧បេ ប្រាក់រៀល ៧០០,០០០ រៀល ទូរសព្ទ១គ្រឿង សំបុត្រកំណើត សៀវភៅគ្រួសារ ប័ណ្ណចាក់វ៉ាក់សាំង ប្លង់ដី និង សម្លៀកបំពាក់មួយចំនួនធំ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចស្រុកកំពង់រោទិ៍ បានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយដពន្លត់ប៉ុន្តែចំណុចកើតហេតុ រថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅជួយពន្លត់បានដោយសារផ្លូវតូចចូលមិនរួច។

ចំណែកម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អុំ ទឹត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ បានរងរបួសព្រោះត្រូវភ្លើងឆេះរលាកខ្លួនទាំងស្រុង។
បច្ចុប្បន្នជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប្រសូត្រ ដើម្បីធ្វើការសង្គ្រោះ៕
ដោយ ៖ ភក្ដី

-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


