សន្តិសុខសង្គម
នគរបាលពន្លត់អគ្គិភ័យនៅភ្នំពេញ ត្រៀមកម្លាំងជិត ២០០នាក់ ដើម្បីជួយអន្តរាគមន៍ពេលមានអគ្គិភ័យកើតឡើង
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី ១២ ខែមេសា លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រជុំកម្លាំង ស្តីពី ការផ្សព្វផ្សាយផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់លោកនាយរងការិយាល័យ-នាយផ្នែក នាយរងផ្នែក និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកម្លាំង ដើម្បីអនុវត្តការងារឲ្យបានល្អ ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរៀបចំកម្លាំងឲ្យបានល្អ ដូចជា៖ ការស្លៀកពាក់ឯកសណ្ឋានការងារឲ្យបានត្រឹមត្រូវ កាត់សក់ខ្លី ជាពិសេសអនុវត្តឲ្យបាននូវសម្តី កាយវិការឲ្យបានសមរម្យ នៅពេលបំពេញតួនាទីភារកិច្ច។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានថ្លែងថា កម្លាំងជំនាញពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបែងចែកជាច្រើនគោលដៅ នៅទូទាំងរាជធានីភ្នំពេញ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានហេតុ ការណ៍គ្រោះអគ្គិភ័យ កើតឡើងដោយយថាហេតុណាមួយ។
ជាពិសេសទៅទៀតនោះ នគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបែងចែករថយន្តពន្លត់អគ្គិភ័យនៅគោលដៅតាមខណ្ឌទាំង ១៤ ដោយនៅក្នុងមួយខណ្ឌ ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង សម្រាប់ចេញជួយអន្តរាគមន៍បឋម ជាមុន។ ក្នុងករណី ដែលទីតាំងកើតហេតុខាងលើ មានស្ថានភាពឆេះខ្លាំង ត្រូវការជំនាញនោះ គឺកម្លាំងនឹងបញ្ចេញរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ ក៏ដូចជាតាមបណ្តាលខណ្ឌទាំង ១៤ ចេញជួយអន្តរាគមន៍ផងដែរ។
ថ្លែងនៅក្នុងឱកាសនោះលោកវរសេនីឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងចំណុះការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលទាំងអស់គ្នា គឺ ៣កុំ ៣ការពារ ទាំងអស់គ្នា។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មុននឹងចាកចេញពីលំនៅដ្ឋានទៅកាន់ស្រុកកំណើត ឬក៏តំបន់កំសាន្តផ្សេងៗ សូមជួយបិទចរន្តអគ្គិសនី និងពិនិត្យមើលភ្លើងធូប ភ្លើងទៀនឲ្យបានត្រឹមត្រូវ។ ក្នុងករណីចាំបាច់ ប្រជាពលរដ្ឋអាចធ្វើការរាយការណ៍ ទៅកាន់លេខទូរស័ព្ទបន្ទាន់ 666 ឬក៏លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈលេខ 097 73 333 55៕
អត្ថបទ៖ រ៉ាវុទ្ធ






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


