Connect with us

សន្តិសុខសង្គម

ផ្គររន្ទះបាញ់សម្លាប់សត្វគោជិត១០ក្បាលកាលពីល្ងាច​ម្សិលមិញ

បានផុស

នៅ

សត្វគោចំនួន៨ក្បាលបានស្លាប់ និងមួយក្បាលផ្សេងទៀតរងរបួសក្នុងហេតុការណ៍ភ្លៀងលាយឡំផ្គររន្ទះកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ ខណៈដែលហ្វូងគោទាំងនោះបានចូលជ្រកក្រោមដើមឈើចម្ងាយប្រហែល៥០០ម៉ែត្រពីផ្ទះប្រជាពរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សោម សាវ៉ាត អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា កាលពីវេលាម៉ោង១៦និង១៧នាទី ថ្ងៃកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំផ្គររន្ទះហើយហ្វូងគោទាំងនោះបានចូលជ្រកក្រោមដើមឈើចម្ងាយប្រហែល៥០០ម៉ែត្រពីផ្ទះប្រជាពរដ្ឋ ត្រូវផ្គររន្ទះបាញ់សម្លាប់​ហ្វូងសត្វគោទាំងនោះងាប់ចំនួន៨ក្បាល និងរបួសមួយក្បាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម