សន្តិសុខសង្គម
លួចកាត់ខ្សែក ក្នុងកម្មវិធីខនសឺត ចៃដន្យជាប់រូបពេលអ្នកទស្សនាថតលេង
បាត់ដំបង ៖ មុខសញ្ញាសង្ស័យចំនួន ៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនតែក្នុងរយៈពេល២ម៉ោង ក្រោយពីពួកគេបានធ្វើសកម្មភាពកាត់ខ្សែក ហើយបានជាប់រូបភាពតាមរយៈទូរសព្ទដែលអ្នកចូលទៅទស្សនាថតលេង។

សកម្មភាពកាត់ខ្សែក នេះ គឺបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៨ និង៤៥នាទី យប់ ក្នុងកម្មវិធីខនសឺតភេសជ្ជ:ប៊ូត្រង ស្ថិតនៅ ចំណុច ក្រុមទី០៦ ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រៅពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះទោម សទ្ធា ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល រួចមក នៅវេលាម៉ោង ១០ និង៤០នាទី យប់ថ្ងៃដដែល កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ១.ឈ្មោះ អ៊ុំ ណៃ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ គង់ សុភាព ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ និង៣.ឈ្មោះ ខេង សូលាវ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពលួច(កាត់ខ្សែ.ក) ផ្លាកទីនទម្ងន់ ៥ជី តម្លៃ១៤០០ដុល្លារ (មួយពាន់បួនរយ)ពិតប្រាកដមែន។
ដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង ផងនោះបច្ចុប្បន្ន ជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


