សន្តិសុខសង្គម
រដ្ឋបាលរាជធានីថែទាំផ្លូវ លូ ប្រឡាយយ៉ាងសកម្មធ្វើឱ្យទីក្រុងមានសោភ័ណភាពនាឆមាសទី១ ឆ្នាំនេះ
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានធ្វើសកម្មភាពយ៉ាងសកម្មភាព លើការងារថែទាំងផ្លូវថ្នល់ជាប្រចាំមានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយជាមួយនិងការលាបបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះពិតជាទទួលបាននូវការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២ នេះ។
ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពយ៉ាងសកម្មលើការងារថែទាំផ្លូវថ្នល់ជាប្រចាំ៖ ក្នុងនោះបានធ្វើសកម្មភាពលុបសំបុកមាន់ AC លុបស្នាមប្រេះ និងលុបផ្លូវសំបុកមាន់ និងសកម្មភាពជាច្រើនទៀត ដូចជាស្ដាប្រឡាយ លូជាដើម។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានអនុវត្តគ្រប់ជំនាញធ្វើឱ្យរាជធានីភ្នំពេញរក្សាបាននូវសោភណភាពស្អាត។
លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងទៀតថា៖ ក្នុងរយៈពេល០៦ខែនេះ ពោលគឺក្រោយពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ចលនាសង្គមនៅមូលដ្ឋាន មានសកម្មភាពឡើងវិញគ្រោះថ្នាក់ចរាចរក៏មានការកើនឡើង៧៨លើក តែទោះជាយ៉ាងនេះក៏សមត្ថកិច្ចរបស់ យើងនៅតែគ្រប់គ្រងបានល្អ។

លោកបន្តថា ថ្នាក់ដឹកនាំរាជធានី-ខណ្ឌ-សង្កាត់ ដោយរយៈពេល០៦ខែកន្លងមកនេះ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា យើងបានឆ្លងកាត់វិញ្ញាសាលំបាកស្មុគស្មាញជាច្រើន តែយើងខិតខំពុះពារបានជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ ទាំងក្នុងវិស័យរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ ការកសាងសមិទ្ធផល ក៏ដូចជាការផ្តល់សេវាកម្ម ពិសេសមុន និងក្រោយការប្រកាសបើកដំណើរ ការសេដ្ឋកិច្ចសង្គមឡើងវិញដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


