សន្តិសុខសង្គម
ប៉ូលិសក្រុងភ្នំពេញកំពុងស្រាវជ្រាវកំណត់មុខសញ្ញាក្រុមចោរឆក់នៅស្ពានអាកាសស្ទឹងមានជ័យ (មានវីដេអូ)
លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាជនល្មើស ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីឆក់នៅលើស្ពានអាកាសស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

បើតាមវីដេអូឃ្លីបចែកចាយលើបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានក្រុម ចោរមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបរបស់ពលរដ្ឋម្នាក់ ដែលកំពុងជិះម៉ូតូនៅលើស្ពានអាកាសស្ទឹង មានជ័យ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំពោះករណីនេះ លោក សាន សុខសីហា ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ថា «នៅពេលឃើញ និងទទួលបានដំណឹងភ្លាម គឺកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងហេតុ ការណ៍ ហើយធ្វើការស្រាវជ្រាវ និងបានសួរនាំប្រជាពលរដ្ឋ និងសាក្សីនៅទីនោះ ពិតជាមានករណីក្រុម ចោរឆក់កើតឡើងមែន» ។
ប៉ុន្តែលោកបញ្ជាក់ថា មកដល់ពេលនេះ មន្ត្រីសមត្ថកិច្ច ក៏មិនទាន់បានឃើញជនរងគ្រោះមកដាក់ពាក្យ បណ្ដឹងទេ។ តែយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីបង្ក្រាបឱ្យបានលើជនសង្ស័យដែលធ្វើសកម្មភាពឆក់យ៉ាងអនាធិបតេយ្យក្នុងរាជធានីភ្នំពេញ។

បើតាមមន្ត្រីរូបនេះ បទល្មើសចោរឆក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកម្លាំងសមត្ថកិច្ចនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ហើយមានការថយចុះមួយចំនួនផងដែរ ។ លោក បន្តថា នៅមានខ្វះចន្លោះលើករណីខ្លះ ប៉ុន្តែកម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្តខិតខំបន្ថែមទៀត តាមរយៈការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ និងមន្ត្រីនគរបាលនៅតាមមូលដ្ឋាន ដើម្បីចុះល្បាត បង្កទប់ស្កាត់ និងការបង្ក្រាបជាក់ស្ដែងឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕
សូមទស្សនាវីដេអូ!
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


