Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបូជាសពបុរសម្នាក់ ក្រោយពលរដ្ឋប្រទះឃើញអណ្ដែតទឹក និងគ្មានសាច់ញាតិ

បានផុស

នៅ

សពបុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញនៅខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបាននៅវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេសាបនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលប្រទះឃើញ គឺមានជះក្លិនស្អុយក៏ដើរទៅក្រោយផ្ទះទើបប្រទះឃើញ​សពអណ្ដែតទឹកជាប់នៅដើមឈើ នៅខាងក្រោយផ្ទះក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុផងដែរ។

ក្រោយកម្លាំងនគរបាលចុះដល់ទីតាំងកើតហេតុសង្កេតឃើញថា សពមានសភាពហើមរលួយស្អុយ ពុំអាចធ្វើកោសល្យវិច័យនៅក្បែរទីតាំងកើតហេតុកើតនោះបានឲ្យបងប្អូនប្រជាពលរដ្ឋសណ្ដោងសពយកទៅតំកល់វត្តព្រែកតាគង់ ដើម្បីធ្វើកោសល្យវិច័យ។

បន្ទាប់ពីធ្វើកោសល្យវិច័យរួច ជំនាញបានឲ្យដឹងថា សពបានស្លាប់រយះពេលយូ ហើយត្រូវបានត្រីស៉ី ទើបធ្លាយចេញពោះវៀន មកបែបនេះ។ ជំនាញបានបញ្ជាក់ថា សពមិនត្រូវបានស្គាល់អត្ថសញ្ញាណឡើយ ត្រូវបានបូជារួចរាល់ ដោយសារគ្មានសាច់ញាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម