សន្តិសុខសង្គម
ជនជាតិចិនម្នាក់បាញ់សម្លាប់ខ្លួននៅឆ្នេរសមុទ្រអូឈើទាល
សាកសពបុរសជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអង្គុយស្លាប់ដោយមានស្នាមឈាមក្រហមច្រាលពេញដីខ្សាច់នៅក្រោមដើមស្ងាវមួយកន្លែងនៅចំនុចឆ្នេរអូរឈើទាល។
ហេតុការណ៍នេះបានកើតមានឡើងនៅម៉ោងប្រហែល៨និង២០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅចំនុចឆ្នេរអូរឈើទាល ស្ថិតនៅក្រុម១៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសជនជាតិចិនស្លាប់ដោយមានស្នាមគ្រាប់កំភ្លើងត្រូវចំសៀតផ្កា ដោយនៅលើដីខ្សាច់មានស្នាមឈាមកកដុំៗក្រហមច្រាល។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះបើតាមការសន្និដ្ឋានបឋមបានឲ្យដឹងថា បុរសរងគ្រោះអាចធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង។ សភាពសាកសពជនរងគ្រោះអង្គុយផ្អែកគល់ដើមស្ងាវស្លាប់រឹងក្រញ៉ង់ និងមានអាវុធខ្លី១ដើមនៅក្រោមភ្លៅ។
សពមាន ឈ្មោះ SU. XIANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន EH4725788។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញ អាវុធខ្លី១ដើម ម៉ាក CF98 គ្រាប់ ៨ គ្រាប់។ សំបកគ្រាប់ចំនួន១គ្រាប់។ កាបូបស្ពាយ ១ និងស្បោងថងអាហាគ្រៀម ដបស្រា១ ដប។

បច្ចុប្បន្នសពបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំធ្វើកោសល្យវិច័យ មុននឹងប្រគល់អោយសាច់ញាតិ។ ករណីក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុង កំពុងសហការណ៍ជាមួយកម្លាំងអធិការ និងជំនាញស្នងការនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបន្ត៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


