សន្តិសុខសង្គម
លោកខឹម វាសនា និងសកម្មជនជិត១០០នាក់បាននាំគ្នា ចេញពីចម្ការចូលក្រុងសៀមរាប នៅល្ងាចនេះ
សៀមរាប ៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានជិះរថយន្តតាមឃ្លាំមើលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងក្រុមការងាររបស់លោកចំនួនប្រមាណជាជិត១០០នាក់ បាននាំគ្នាចាកចេញពីចម្ការចូលមកក្នុងក្រុងសៀមរាប។

សមត្ថកិច្ចបន្តថា នៅគ្រានោះលោកខឹម វាសនា និងក្រុមការងារបានចូលហូបអាហារក្នុងហាង១នៃក្រុងសៀមរាបនោះ ហើយបានបន្តដំណើរទៅផ្ទះជួលរបស់លោកនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងសមត្ថកិច្ចចម្រុះ បានចូលទៅសួរនាំចុងក្រោយលោក ខឹម វាសនាបានសហការជាមួយសមត្ថកិច្ចដោយបានយល់ព្រមជជែកការងារនិងព្រមទៅចំការវិញដើម្បីជូនដំណឹងដល់សកម្មជនរបស់លោកដែលកំពុងស្នាក់នៅក្នុងចំការឲ្យរំសាយវិញនាពេលឆាប់ៗនេះទៅតាមការស្នើសុំរបស់អាជ្ញាធរ។

ដោយឡែកសមត្ថកិច្ចបានឲ្យដឹងផងដែរថា ពលរដ្ឋប្រមាណជា១០០០នាក់បានមកចំការរបស់លោក ខឹម វាសនា ដើម្បីដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកគ្រួសារ៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


