សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ប៉ើងដំបូលសាលាបឋម៥ ខ្នងនៅខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ និងចាត់ឲ្យជួសជុលឡើងវិញភ្លាមៗ នូវអគារសាលាបឋមសិក្សាក្បាលបឹងសេះ ដែលត្រូវបានខ្យល់កន្រ្តាក់ប៉ើងដំបូល ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំង និងបានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ចំពោះហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះ ហើយវាបណ្ដាលឲ្យប៉ើងរដំបូងសាលាជាហេតុធ្វើឱ្យរំខានដល់ការសិក្សារបស់ក្មួយៗ។ ប៉ុន្តែជាសំណាងល្អ ដែលមិនមានបងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ណាម្នាក់មានអ្នករងបួសស្នាម។

សូមបញ្ជាក់ផងដែរថា កាលពីល្ងាច ទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ មានភ្លៀងមួយមេធំ លាយលំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ បានធ្វើឲ្យដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ រងការខូចខាតយ៉ាងដំណំ អស់ដំបូលសាលា៥ខ្នង គិតជាប្រាក់អស់ប្រមាណជាង១០០០០ដុល្លារ។

ភ្លាមៗឯឧត្តមបណ្ឌិត អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្វែងរកក្រុមជាង ជួសជុលសាលារៀននេះជាបន្ទាន់ ខណៈថវិកាចំណាយទាំងឯកឧត្តមបណ្ឌិត ជាអ្នករ៉ាប់រង ដើម្បីឱ្យក្មួយៗ បានចូលសិក្សាឡើងវិញ៕
អត្ថបទ៖ សាន វិឡែម
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


