Connect with us

សន្តិសុខសង្គម

អភិបាល​ក្រុងកែប ​ចុះបញ្ឈប់សកម្មភាពសាងសង់​​របង​គ្មានច្បាប់អនុញ្ញាតពីរទីតាំង

បានផុស

នៅ

កែប ៖ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក ខេង យ័ន អភិបាល​ក្រុងកែប បាន​ដឹកនាំ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដល់​ទី​តាំង​ជាក់ស្ដែង​ការសាងសង់​សំណង់​ធ្វើ​របង​ចំនួន​២​ទីតាំង ហើយ​ត្រូវ​បាន​ផ្អាក​ហាមឃាត់​បញ្ឈប់​សកម្មភាព​សាងសង់​របង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ក្រុង​នោះឡើយ ហើយ​ផ្អាក​បាន​បន្ទាន់ពេល ដែល​បុគ្គល​បាន​ធ្វើ សកម្មភាព និង​សាងសង់ ធ្វើ​របង​សំណង់​រឹងមាំ​ចូល​ដីភ្នំ​ឧទ្យាន​ជាតិ​កែប គឺជា​ករណី​បំពាន​ខុស​គោលការណ៍​បច្ចេកទេស នីតិវិធី​ច្បាប់ និង​ការកំណត់​ព្រំដី​មិន​ទាន់​បាន​ច្បាស់លាស់​នៅឡើយ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខេង យ័ន ​អភិបាល​ក្រុងកែប ក៏​បាន​បន្ត​ឱ្យដឹងថា​ ដី​ភ្នំ​ឧទ្យាន​ជាតិ​កែប រួម​នឹង​បុគ្គល​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ដី​ភ្នំ​ឧទ្យាន​ជាតិ​កែប​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ក្រុងកែប​ខេត្ត​កែប​មិន​អាច យក​មក​គ្រប់គ្រង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ហើយ​ត្រូវ​បានឱ្យ​ផ្អាក​បញ្ឈប់​ការសាងសង់​របង​និង​សកម្មភាព​បាន​បន្ទាន់ពេល គឺ​មិន​អាច​យក​ដីភ្នំ​ឧទ្យាន​ជាតិ​កែប ដោយ​បំពាន​ច្បាប់​បាន​នោះឡើយ ជាពិសេស​ពាក់ព័ន្ធ ការសាងសង់​របង​ចូល​ដីភ្នំ​ឧទ្យាន​ជាតិ​កែប ដែល​ខុស​នឹង​គោលការណ៍​នា​ពេលនេះ​ គឺជា​ករណី​ពាក់ព័ន្ធ​នឹង​ការសាងសង់​ធ្វើ​របង​រឹងមាំ នេះ​ផង​ដែរ លោក​អភិបាល​ក្រុងកែប ក៏បាន​ដាក់​ចំណាត់​ការ​ទៅដល់​ម្ចាស់​ម៉ៅការ​ឱ្យ​អនុវត្តតាម​នីតិវិធី​ច្បាប់ ចំពោះ​ការសាងសង់​សំណង់​ធ្វើ​របង​រឹងមាំ​នេះ​។

ដោយ​បញ្ហា​ណាមួយ​ដែល​មិន​មាន​ការ​ចូល​រួម​សហការ​ពី​បុគ្គល​ដែល​បាន​សាងសង់​របង​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​២​ទីតាំង​នេះ សូម​បញ្ជាក់​ហើយ​រៀបចំ​ឯកសារ​សម្រាប់​ឱ្យ​រដ្ឋបាល​ក្រុង ធ្វើ​ចំណាត់​ការ​តាម​នីតិវិធី ច្បាប់​អនុញ្ញាត​ឱ្យបាន​ត្រឹមត្រូវ៕

ដោយ ៖ ​សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម